ព័ត៌មានអន្ដរជាតិ
អាមេរិកបន្ថែមទំនិញបច្ចេកវិទ្យាចិនទៅក្នុងបញ្ចីហាមឃាត់ការនាំចូល ជុំវិញកង្វល់សន្ដិសុខជាតិ
គណៈកម្មការទូរគមនាគមន៍សហព័ន្ធសហរដ្ឋអាមេរិក (FCC) បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួននឹងបន្ថែមទំនិញបច្ចេកវិទ្យាពីក្រុមហ៊ុនផលិតចិនជាច្រើនទៅក្នុងបញ្ជីហាមឃាត់ការនាំចូល ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាផលិតនៅប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ច្បាប់ថ្មីនេះ ពង្រីកការហាមឃាត់របស់ FCC ដែលបានដាក់ចេញក្នុងឆ្នាំ ២០២២ លើម៉ូដែលថ្មីនៃឧបករណ៍ទូរគមនាគមន៍ និងកាមេរ៉ាសុវត្ថិភាព ដែលផលិតដោយក្រុមហ៊ុន Huawei, ZTE, Hytera, Hikvision និង Dahua។ FCC បាននិយាយថា ផលិតផលរបស់ក្រុមហ៊ុនទាំងនេះ បង្កហានិភ័យដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ការពង្រីកការហាមឃាត់ឥឡូវនេះ ក៏គ្របដណ្តប់លើម៉ូដែលបច្ចេកវិទ្យាចាស់ៗ ផងដែរ មិនមែនគ្រាន់តែផលិតផលដែលចាប់ផ្ដើមផលិតចាប់ពីចុងឆ្នាំ ២០២២ នោះទេ។ ទំនិញដែលហាមឃាត់រួមមាន ឧបករណ៍ដែលប្រើសម្រាប់សុវត្ថិភាពសាធារណៈ សម្ភារៈរដ្ឋាភិបាល កាមេរ៉ាសុវត្ថិភាពនៅកន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបច្ចេកវិទ្យាប្រើប្រាស់ក្នុងគោលបំណងសន្តិសុខជាតិផ្សេងៗទៀត។
ការបន្ថែមការហាមឃាត់នេះ នឹងចូលជាធរមាននៅដើមខែកក្កដា។ FCC បាននិយាយថា វាគឺជារឿងចាំបាច់ដើម្បីការពារសន្តិសុខជាតិសហរដ្ឋអាមេរិក ដោយកាត់បន្ថយហានិភ័យដល់វិស័យទូរគមនាគមន៍របស់ប្រទេស។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន និងក្រុមហ៊ុនចិននានា មិនបានប្រតិកម្មយ៉ាងណានៅឡើយទេ។ យ៉ាងណាមិញ ពលរដ្ឋអាមេរិកដែលមានបច្ចេកវិទ្យាហាមឃាត់រួចស្រាច់ នៅតែអាចបន្តប្រើប្រាស់បាន។
គួររំឭកថា FCC កាលពីខែធ្នូ បានហាមឃាត់ការនាំចូលដ្រូនម៉ូដែលថ្មីទាំងអស់ពីចិន។ កាលពីខែមីនា ស្ថាប័នដដែលក៏បានហាមឃាត់ការនាំចូលឧបករណ៍ Router (រ៉ោតទ័រ) ផលិតនៅចិន ដែលគេប្រើសម្រាប់តភ្ជាប់កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃអនឡាញផងដែរ។ យ៉ាងណាមិញ ការហាមឃាត់ពីមុនៗទាំងនោះ មិនបានអនុវត្តចំពោះដ្រូន និងរ៉ោតទ័រម៉ូដែលចាស់ៗរបស់ចិនទេ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


