ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
ភាគខាងត្បូងប្រទេសថៃ នៅតែកើតមានការវាយប្រហារឥតឈប់ ដោយនៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ គ្រាប់បែកមួយគ្រាប់ទៀត បានផ្ទុះក្នុងខេត្ត Narathiwat បណ្តាលឲ្យទេសចរជាជនជាតិម៉ាឡេស៊ី ២នាក់ ត្រូវរបួស។

តាមការផ្សាយរបស់ Khaosod, គ្រាប់បែកបានវាយប្រហាររថយន្ត របស់អ្នកទេសចរ ពេលធ្វើដំណើរមកដល់ត្រង់ផ្លូវប្រសព្វ Sapom បណ្តាលឲ្យពួកគេត្រូវរបួស ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបញ្ជាក់ឡើយថាតើ របួសនោះធ្ងន់ ឬស្រាល។
ជុំវិញបញ្ហានេះដែរ ប៉ូលិសថៃ ប្រាប់ឲ្យដឹងថា ជនជាតិម៉ាឡេស៊ី ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយការវាយប្រហារនេះ គឺជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួន ដែលមានគោលបំណង បង្កភាពវឹកវរ និងចលាចល, បំផ្លាញទំនុកចិត្តដល់វិស័យទេសចរណ៍ ក្នុងស្រុក។

ហេតុការណ៍នេះផងដែរ កើតឡើងបន្ទាប់ពី មានការបំផ្ទុះគ្រាប់បែក កម្ទេចស្ថានីយប្រេងឥន្ធនៈ ៣កន្លែងផ្ទួនៗគ្នា ក្នុងខេត្តភាគខាងត្បូង ២ទៀតគឺ Yala និង Pattani កាលពីរាត្រីថ្ងៃអាទិត្យ។
តាមការផ្សាយរបស់ Amarin TV, ករណីដំបូង គឺកើតឡើងនៅខេត្ត Yala ដោយ គ្រាប់បែក មួយគ្រាប់ បានផ្ទុះកម្ទេចស្ថានីយប្រេងឥន្ធនៈ PT ក្នុងឃុំ Sateng នៃស្រុក Mueang នាវេលាម៉ោងប្រហែល ១១យប់។

ការវាយប្រហារនោះ មិនបណ្តាលឲ្យមានជនរងគ្រោះទេ ប៉ុន្តែ វាបង្កការខូចខាតយ៉ាងដំណំ ដល់រចនាសម្ព័ន្ធខាងក្នុង នៃស្ថានីយ។
នាពេលដំណាលគ្នានោះ នៅខេត្ត Pattani ឯណោះ ក៏មានការវាយប្រហារស្ថានីយ៍ប្រេងឥន្ធនៈ ដដែលនេះផងដែរ ដោយគ្រាប់បែក បានផ្ទុះនៅ ២កន្លែងផ្ទួនៗគ្នា។
ករណីទី១ គឺគ្រាប់បែកបានផ្ទុះ នៅស្ថានីយប្រេងឥន្ធនៈ PT ស្រុក Sai Buri បណ្តាលឲ្យមនុស្សម្នាក់ របួស ខណៈករណីទី២ កើតនៅស្រុក Yaring ប៉ុន្តែមិនមានរបាយការណ៍ អំពីជនរងគ្រោះទេ។
ប៉ូលិសថៃ បានចង្អុលចំៗ ទៅក្រុមផ្តាច់ខ្លួនឥស្លាម ថានៅពីក្រោយអំពើហិង្សានេះ ដោយមានគោលបំណងបង្កចលាចល និងអស្ថិរភាព៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


