ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ជះលុយជាង ៥០០ពាន់លានដុល្លារ បើកគម្រោងយក្ស ក្តោបក្តាប់ទីផ្សារបន្ទះឈីប និង AI
រដ្ឋាភិបាលកូរ៉េខាងត្បូង ទើបតែប្រកាសបើកផែនការវិនិយោគដ៏មហាសាលរហូតដល់ទៅជាង ៥០០ពាន់លានដុល្លារ ដើម្បីបង្កើតមូលដ្ឋានផលិតបន្ទះឈីប (Semiconductor) ដ៏ធំមួយថ្មីទៀតនៅភាគនិរតីនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

គម្រោងការណ៍ដ៏ធំសម្បើមនេះ ត្រូវបានប្រកាសឡើងដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក គីម ជុងក្វាន់ នៅក្នុងកិច្ចប្រជុំកម្រិតជាតិមួយ ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី លី ជេម្យុង នៅក្នុងទីក្រុងសេអ៊ូល។
ទឹកប្រាក់វិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដែលគេហៅថា «មហាគម្រោងទាំងបី Three Mega Projects»។ គោលបំណងធំនៃការបង្កើតគម្រោងនេះ គឺចង់កែប្រែតំបន់ Gwangju និងតំបន់ Jeolla ឱ្យក្លាយទៅជាមជ្ឈមណ្ឌលផលិតបន្ទះឈីបលំដាប់យក្សទីពីររបស់ប្រទេស បន្ទាប់ពីមជ្ឈមណ្ឌលទីមួយដែលមានស្រាប់ នៅម្ដុំរដ្ឋធានីសេអ៊ូល។ គម្រោងនេះ នឹងមានការចូលរួមវិនិយោគទុនយ៉ាងធំធេងពីក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ របស់កូរ៉េខាងត្បូង ដូចជា ក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK hynix រួមទាំងក្រុមហ៊ុនឯកជនដទៃទៀត និងរដ្ឋាភិបាលផ្ទាល់ ដើម្បីអភិវឌ្ឍវិស័យបន្ទះឈីប ប្រព័ន្ធបញ្ញាសិប្បនិម្មិត (Physical AI) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI។
លោកប្រធានាធិបតី លី ជេម្យុង បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងត្រូវតែពង្រឹងសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួនឱ្យបានខ្លាំងក្លាបំផុត ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ កូរ៉េខាងត្បូងកំពុងស្ថិតនៅលើផ្លូវបំបែកមួយ ក្នុងការបោះជំហានទៅមុខយ៉ាងលឿន ខណៈដែលទីផ្សារបន្ទះឈីប និងបច្ចេកវិទ្យា AI នៅលើពិភពលោក កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់។ លោកបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ជួយជំរុញឱ្យប្រទេសកូរ៉េខាងត្បូងទទួលបាន «សមត្ថភាពប្រកួតប្រជែងដាច់គេ» លើផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីប្រែប្រទេសមួយនេះ ឱ្យក្លាយទៅជាមហាអំណាចឧស្សាហកម្មឈានមុខគេ នៅក្នុងយុគសម័យ AI ដែលកំពុងតែរីកដុះដាលខ្លាំង៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


