សេដ្ឋកិច្ច
ផ្សារមូលបត្រកម្ពុជា កៀរគរទុនវិនិយោគជាង ១ ពាន់លានដុល្លារ
គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៣០ បានធ្វើការបោះផ្សាយលក់មូលបត្រ ក្នុងនោះ មានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលជាសាធារណៈ សម្រាប់វិនិយោគិនគុណវុឌ្ឍិ និងឯកជនចំនួន ១៨ ដែលប្រមូលសាច់ប្រាក់បានប្រមាណ ១,១៣ ពាន់លានដុល្លារ និងក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន ១២ (ទាំងក្នុង ទីផ្សារគោល និងទីផ្សារកំណើន) ដែលប្រមូលសាច់ប្រាក់បានប្រមាណ ១៣០ លានដុល្លារ។

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកឡើងនៅក្នុងពិធីបោះផ្សាយលក់ភាគហ៊ុនលើកដំបូងរបស់ក្រុមហ៊ុន បុរី វិមានសំណាង នៅថ្ងៃទី ២ កក្កដា ២០២៦ថា ការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន បុរី វិមានសំណាង នឹងក្លាយជាជំហានមួយទៀតក្នុងការចូលរួមចំណែកពង្រីកមូលដ្ឋានក្រុមហ៊ុនចុះបញ្ជី បង្កើនជម្រើសវិនយោគសម្រាប់សាធារណជន និងជំរុញការអភវឌ្ឍទីផ្សារមូលធនឱ្យកាន់តែសកម្មបន្ថែមទៀត។
លោក ស៊ូ សុជាតិ បន្តថា កន្លងមក និយ័តករមូលបត្រកម្ពុជា បានខិតខំបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងយន្តការត្រួតពិនិត្យ ដើម្បីធានាឱ្យទីផ្សារមូលបត្រកម្ពុជាដំណើរការប្រកបដោយតម្លាភាព។
លោក ស៊ូ សុជាតិ បន្ថែមថា ចំពោះការវិនិយោគនៅក្នុងមូលបត្រកម្មសិទ្ធ វិនិយោគិនសាធារណៈនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន ការចំណេញភាគលាភ ការចំណេញមូលធន ការលើកទឹកចិត្តផ្នែកពន្ធដារ និងមានឱកាសក្លាយជាភាគហ៊ុននិក ដើម្បីចូលរួមសម្រេចនូវរាល់កិច្ចការធំៗ របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រផងដែរ។

លោក ស៊ូ សុជាតិ លើកទឹកចិត្តឱ្យវិនិយោគិនសិក្សាស្វែងយល់ព័ត៌មាននៅក្នុងឯកសារផ្ដល់ព័ត៌មាន និងឯកសារពាក់ព័ន្ធឱ្យបានហ្មត់ចត់ មុននឹងធ្វើការសម្រេចចិត្តវិនិយោគ។
ការវិនិយោគនៅក្នុងទីផ្សារមូលបត្រតែងតែមានទាំងឱកាស និងហានិភ័យ ដូច្នេះការសម្រេចចិត្តគួរធ្វើឡើង ដោយផ្អែកលើការវិភាគ និងការវាយតម្លៃដោយប្រុងប្រយ័ត្ន។
ក្រុមហ៊ុន បុរី វិមានសំណាង ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ នឹងធ្វើការបោះផ្សាយ និងចុះបញ្ជីលក់ភាគហ៊ុនលើកដំបូងចំនួន ៣៣ ៥០០ ០០០ ភាគហ៊ុន ក្នុងតម្លៃ ១២០០ រៀល ក្នុងមួយហ៊ុន ដែលស្មើនឹង ១០ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


