ព័ត៌មានអន្ដរជាតិ
Microsoft កាត់បន្ថយបុគ្គលិករាប់ពាន់នាក់ជុំវិញពិភពលោក ខណៈបង្កើនការវិនិយោគលើ AI
ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានប្រកាសកាត់បន្ថយបុគ្គលិកប្រមាណ ៤ ៨០០នាក់ ឬស្មើនឹងប្រហែល ២,១% នៃបុគ្គលិកសរុបទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីចន្ទ។

ការសម្រេចចិត្តនេះធ្វើឡើង ខណៈក្រុមហ៊ុន Microsoft កំពុងបន្តបង្កើនការវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងព្យាយាមគ្រប់គ្រងការចំណាយឱ្យកាន់តែមានប្រសិទ្ធភាព។
Microsoft បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកលើកនេះ មិនមែនដោយសារការងារត្រូវបានជំនួសដោយ AI នោះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា AI កំពុងផ្លាស់ប្តូររបៀបធ្វើការ និងជួយឱ្យការងារជាច្រើនអាចអនុវត្តបានកាន់តែលឿន និងមានប្រសិទ្ធភាព។
អ្នកវិភាគបានលើកឡើងថា Microsoft កំពុងកាត់បន្ថយចំណាយលើកម្លាំងពលកម្ម ដើម្បីទ្រទ្រង់ការវិនិយោគដ៏ធំលើ AI ជាពិសេសការសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centers) និងការពង្រីកសេវាកម្ម Cloud Azure ដែលកំពុងមានតម្រូវការកើនឡើង។
កាលពីខែមេសា Microsoft បានព្យាករថា ក្រុមហ៊ុននឹងចំណាយរហូតដល់ ១៩០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៦ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានរៀបចំរចនាសម្ព័ន្ធអាជីវកម្មហ្គេម Xbox ឡើងវិញ ដោយកាត់បន្ថយបុគ្គលិកមួយផ្នែក និងបំបែកស្ទូឌីយោអភិវឌ្ឍន៍ហ្គេមមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម បន្ទាប់ពីការវិនិយោគរាប់សិបពាន់លានដុល្លារក្នុងវិស័យហ្គេម មិនទាន់អាចប្រកួតប្រជែងជាមួយ PlayStation និង Nintendo បានដូចការរំពឹងទុក។
ការកាត់បន្ថយបុគ្គលិកលើកនេះ កើតឡើងស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រួមមាន Amazon និង Meta ក៏កំពុងរឹតបន្តឹងការចំណាយ និងបន្តវិនិយោគយ៉ាងខ្លាំងលើ AI ដើម្បីរក្សាការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


