Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញ​រហូតដល់បច្ចុប្បន្ននេះ

បានផុស

នៅ

បណ្តាអ្នកជំនាញខាងវិស័យអចលនទ្រព្យ បានលើកឡើងថា ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបច្ចុប្បន្ននៅតែជាប់គាំង មិនទាន់មានភាពប្រសើរឡើងវិញនៅឡើយទេ ចាប់តាំងពីការធ្លាក់ចុះអំឡុងពេលវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីបណ្ដុះបណ្ដាល «យុទ្ធសាស្រ្តផ្សារភ្ជាប់ម្ចាស់អាជីវកម្ម និងអ្នកសារព័ត៌មាន ក្នុងបរិបទAI»កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក យិន លាងគង់ ជាប្រធានសមាគមក្រុមអ្នកសរសេរព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងស្ថាបនិកគេហទំព័រ Property Asia បានលើកឡើងថា ដើម្បីបញ្ចៀសពីការជាប់គាំងអគារ ឬទ្រព្យសម្បត្តិខាងអចលនទ្រព្យ គឺត្រូវផ្ទៀងផ្ទាត់ជាមួយព័ត៌មានរាជរដ្ឋាភិបាលមុនសម្រេចសាងសង់គម្រោង ជៀសវាងការទទួលបានព័ត៌មានមិនពិតប្រាកដនិងបង្កឱ្យមានការជាប់គាំង។

ពាក់ព័ន្ធនឹងទស្សនវិស័យសេដ្ឋកិច្ច លោកក៏បានលើកឡើងថា ប្រទេសកម្ពុជានៅឆ្នាំ២០២៩ អាចនឹងចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែនៅក្នុងការចាកចេញនេះ ក៏អាចមានការប្រឈមជាមួយការបាត់បង់កម្ចីពីអង្គការក្រៅរដ្ឋាភិបាល និងកម្ចីមានការប្រាក់ទាប។ លោកថា ប្រសិនបើកម្ពុជាអាចចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍បាន ចំណូលប្រជាជនកើនឡើង នោះអំណាចនៃការទូតក៏មានការកើនឡើងផងដែរ។

លោក ចេង វុទ្ធី ជា អគ្គនាយក INVA និងជាចាងហ្វាងផ្សាយអង្គភាពសារព័ត៌មានស្ពីកញ៉ូស៍ បានលើកឡើងថាចំពោះម៉ាក្រូសេដ្ឋកិច្ចជារួមទិន្នន័យសេដ្ឋកិច្ចជាសកលគឺនៅតែមានការធ្លាក់ចុះនៅឆ្នាំ២០២៦ ចាប់តាំងពីខែ១ រហូតមកដល់បច្ចុប្បន្ន។

លោកថាបើយោងតាមស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងសម្រេចបានក្នុងអត្រា ៤,៤% នៅឆ្នាំ២០២៦។ បន្ថែមពីនេះលោកបានលើកឡើងបន្ថែមទៀតថា ចំពោះគម្រោងដែលក្រសួងបានអនុញ្ញាតិឱ្យសាងសង់ នៅឆ្នាំ២០២៥ អគារពាណិជ្ជកម្ម(សំណង់បុរី) គឺមានការកើនឡើងតែមួយគម្រោងតែប៉ុណ្ណោះ សំណង់អគារសហកម្មសិទ្ធ ឡើងពី ៣៤គម្រោង នៅឆ្នាំ២០២៤ នឹងឡើងដល់ ៦៦គម្រោង បើមើលទៅលើការអនុញ្ញាតិសាងសង់ ចំណែកអគារសហកម្មសិទ្ធ(ខុនដូរ) នៅក្នុងឆ្នាំ២០២៤ មានការកើនឡើង ៤៤គម្រោង និង នៅឆ្នាំ២០២៥ ៤៦គម្រោង មានការកើនឡើង ២គម្រោង។

សម្រាប់របាយការណ៍ដែលបានដាក់ទុនវិនិយោគ ដែលចេញពីក្រសួងដែនដី នៅក្នុងឆ្នាំ២០២៤ មានការដាក់ទុនវិនិយោគទៅលើវិស័យអចលនទ្រព្យទៅដល់ ៤,២២៧ពាន់លានដុល្លារ និងសម្រាប់ឆ្នាំ ២០២៥ធ្លាក់ចុះជិត ៣ពាន់លានដុល្លារ ការធ្លាក់ចុះនេះដែលដល់ទៅ ៧,៧% ដែលគិតនៅក្នុងវិស័យពាណិជ្ជកម្មមានការធ្លាក់ ៥៤,៥%៕ ដោយ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម