ព័ត៌មានជាតិ
រដ្ឋបាលក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យការដ្ឋានដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចផ្សារដើមអំពិល
ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ អាជ្ញាធររដ្ឋបាលក្រុងតាខ្មៅ ដឹកនាំដោយលោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ បានដឹកនាំក្រុមកាងារពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងពិនិត្យមើលវឌ្ឍនភាពការងារនៃការពង្រីកផ្លូវ និងការដ្ឋានដំឡើងបង្គោលភ្លើងសញ្ញាចរាចរណ៍ថ្មី នៅចំណុចផ្លូវបំបែកជាបួនក្បែរផ្សារដើមអំពិល។ សកម្មភាពចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅលើផ្លូវ១១៥ កែងផ្លូវក្រុងលេខ ២០១ ដែលស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យនេះ លោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ បានបញ្ជាក់ថា៖ ការដំឡើងភ្លើងសញ្ញាចរាចរណ៍ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋព្រោះចំណុចផ្លូវ១១៥ កែងផ្លូវក្រុងលេខ ២០១ ក្បែរផ្សារដើមអំពិល គឺជាចំណុចគន្លឹះមួយដែលមានចរន្តធ្វើដំណើរយ៉ាងមមាញឹកពីសំណាក់ ប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្ស។ កន្លងមក ទីតាំងបំបែកជាបួននេះ តែងតែជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់ ជាពិសេសនៅម៉ោងចេញចូលធ្វើការ ព្រមទាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដោយសារខ្វះប្រព័ន្ធគ្រប់គ្រងសញ្ញាចរាចរណ៍ច្បាស់លាស់។

លោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ
ដោយមើលឃើញពីការលំបាក និងហានិភ័យទាំងនេះ រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខ សុវត្ថិភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បានសម្រេចដាក់ចេញនូវគម្រោងដំឡើងបង្គោលភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ថ្មីនៅចំណុចនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវរបៀបរៀបរយខ្ពស់។

លោកអភិបាលរងក្រុងបានបញ្ជាក់ផងដែរថា៖ ទន្ទឹមនឹងការពិនិត្យបច្ចេកទេសដំឡើងភ្លើងស្តុប ក្រុមការងារក៏បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជុំវិញតំបន់នោះផងដែរ ដោយបានណែនាំដល់អាជីវករលក់ដូរមិនត្រូវលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់គន្លងផ្លូវថ្មី និងរាំងស្ទះដល់ការដ្ឋានការងារឡើយ ហាមការចតឡាន-ម៉ូតូ អនាធិបតេយ្យនៅក្បែរតំបន់ប្រសព្វ ដែលអាចនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ ។ លោកអភិបាលរងក្រុងតាខ្មៅ បានបន្ថែមថា៖ គម្រោងដំឡើងភ្លើងសញ្ញាចរាចរណ៍នេះ នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។

លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមមេត្តាយោគយល់ចំពោះការរំខាន ឬការកកស្ទះបន្តិចបន្តួចក្នុងអំឡុងពេលដែលជាងកំពុងដំណើរការតម្លើងបង្គោល និងតភ្ជាប់ប្រព័ន្ធអគ្គិសនី។ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កំពង់សំណាញ់ ជាពិសេសអ្នកដែលធ្វើដំណើរឆ្លងកាត់ចំណុចផ្សារដើមអំពិលជារៀងរាល់ថ្ងៃ បានសម្តែងនូវក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ចំគោលដៅ ដែលនេះនឹងជួយឲ្យការធ្វើដំណើររបស់ពួកគាត់មានសុវត្ថិភាពជាងមុន និងកាត់បន្ថយពេលវេលាធ្វើដំណើរបានច្រើន៕





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


