Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ក្រើនរម្លឹកមូលដ្ឋានសុខាភិបាល ឱ្យយកចិត្តទុកដាក់ខ្ពស់លើជំងឺគ្រុនឈាម នៅរដូវវស្សានេះ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់មូលដ្ឋានសុខាភិបាល និងសហគមន៍ ឱ្យយកចិត្តទុកដាក់តាមដាន និងឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងនូវជំងឺគ្រុនឈាមនៅរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុង​ឱកាសលោករដ្ឋមន្ត្រី ដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២២ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣ ១០០នាក់។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានគូសរម្លឹកពីការប្រែប្រួលអាកាសធាតុ ដោយសារបាតុភូត (El Niño) ដែលមានការកើនឡើងកំដៅ ដែលការប្រែប្រួលនេះ នឹងផ្តល់ជាឱកាសល្អដល់ការកកើតមូស ជាពិសេសមូលខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ដូច្នេះ មូលដ្ឋានសុខាភិបាល ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំសុខភាព ត្រៀមខ្លួនក្នុងការបម្រើសេវាការពារ និងព្យាបាលឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

បន្ថែមពីនេះ មូលដ្ឋានសុខាភិបាល ត្រូវចូលរួមជាមួយសហគមន៍ និងអជ្ញាធរមូលដ្ឋាន រួមគ្នាក្នុងការបំបាត់ជម្រកមូសក្នុងសហគមន៍ និងបញ្ជូនអ្នកជំងឺសង្ស័យថាមានជំងឺគ្រុនឈាម ទៅកាន់មូលដ្ឋានសុខាភិបាលសាធារណៈ នៅជិតបំផុតឱ្យបានទាន់ពេលវេលា។

គួរឱ្យដឹងដែរថា ជំងឺគ្រុនឈាម ភាគច្រើនកើតឡើងលើមនុស្សក្នុងរដូវវស្សា ព្រោះជារដូវដែលសម្បូរភ្លៀង ក៏ជារដូវដែលសម្បូរមូសខ្លាផងដែរ ប្រសិនជាមនុស្សមិនមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ទេ ងាយនឹងកើតជំងឺនេះបំផុត។ ជំងឺគ្រុនឈាម មានអាការៈស្រដៀងទៅនឹងផ្តាសាយ ហើយត្រូវបានបែងចែកតាមប្រភេទនីមួយៗពីស្រាលទៅធ្ងន់ ដោយតម្រូវឱ្យមានការតាមដានខ្ពស់រយៈពេលមួយសប្តាហ៍ដល់១០ថ្ងៃ ពុំអាចធ្វេសប្រហែសបានឡើយអាចប៉ះពាល់ដល់អាយុជីវិតបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម