កីឡា
ក្រោយមានសមត្ថភាពរីកចម្រើន និងបច្ចេកទេសកាន់តែល្អសហព័ន្ធហាប់គីដូប្រគល់លិខិតបញ្ជាក់ដល់សិស្សគុនចំនួន ១៤នាក់
សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះបានធ្វើពិធីប្រគល់លិខិតបញ្ជាក់ដល់សិស្សគុនចំនួន ១៤នាក់នៅក្លឹបបឋមសិក្សាបាក់ទូកក្រោយពីមានសមត្ថភាពរីកចម្រើន និងមានបច្ចេកទេសកាន់តែល្អ។

ទិដ្ឋភាពពិធី
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានឲ្យដឹងថា កីឡាករ កីឡាការិនីទាំង ១៤នាក់ដែលទទួលលិខិតបញ្ជាក់នេះគឺបានហ្វឹកហាត់ទៅតាមពេលវេលាត្រឹមត្រូវ និងមានសមត្ថភាពរីកចម្រើន កម្រិតបច្ចេកទេសកាន់ល្អគ្រប់គ្រាន់សមល្មមទទួលបានការលើកទឹកចិត្ត។ ដូច្នេះហើយសហព័ន្ធត្រូវតែលើកទឹកចិត្ត និងធ្វើលិខិតបញ្ជាក់ពីសមត្ថភាព និងការខំប្រឹងប្រែងរបស់សិស្សគុនទាំងនោះ។

លោក គង់ ចាន់ធីណា
ជាមួយគ្នានោះដែរលោកនាយកសាលាបឋមបាក់ទូក បានសម្ដែងនូវមោទកភាព និងកោតសរសើរចំពោះសិស្សៗទាំង ១៤នាក់នេះដែលមានកម្រិតបច្ចេកទេសរីកចម្រើនខ្លាំងហួសពីការគិតរបស់លោក។ សិស្សៗបានបង្ហាញនូវបច្ចេកទសផ្សេងៗដែលបានហាត់រៀននាពេលកន្លងមកបានយ៉ាងល្អបញ្ជាក់ពីភាពរីកចម្រើនរបស់ក្លឹបកីឡាហាប់គីដូសាលាបឋមបាក់ទូកនេះ។ លោកនាយកសាលាក៏បានលើកទឹកចិត្តដល់គុនទាំងអស់បន្តខំប្រឹងប្រែងហ្វឹកហាត់ថែមទៀតដើម្បីបង្ហាញពីសក្ដានុពលក្លឹបបឋមបាក់ទូកលើវិស័យកីឡាហាប់គីដូនេះ និងក្លាយជាធនធានបន្ត និងចូលរួមស្វែងរកនូវមេដាយកម្រិតអន្តរជាតិជូនប្រទេសកម្ពុជានៅថ្ងៃខាងមុខ។


លោក សុខ គឹមសួគ៌
បញ្ជាក់ដែរថា ពិធីប្រគល់លិខិតបញ្ជាក់នេះធ្វើឡើងនៅក្លឹបកីឡាហាប់គីដូសាលាបឋមបាក់ទូកដោយមានការអញ្ជើញចូលរួមពីលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ គ្រូបង្វឹក និងលោក សុខ គឹមសួគ៌ នាយកសាលាបឋមសិក្សាបាក់ទូក លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សជាច្រើនទៀត។ លិខិតបញ្ជាក់នេះបានផ្ដល់ជូនសិស្សគុនចំនួន ១៤នាក់មានបុរស ៧ និងនារី ៧នាក់៕



ទិដ្ឋភាពពិធី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


