Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុន​​យក្សអាមេរិក និងអាល្លឺម៉ង់ ចុះ​កិច្ច​ព្រមព្រៀង​ ផលិតមីស៊ីល ATACMS រួមគ្នា​

បានផុស

នៅ

ក្រុម​ហ៊ុនការពារ​ជាតិ​ Lockheed Martin ​ដ៏​ធំ​​​របស់​សហរដ្ឋ​អាមេរិក និង ​Rheinmetall របស់អាល្លឺម៉ង់​បានចុះហត្ថលេខា​លើអនុស្សរណៈនៃការ​យោគយល់គ្នា​​ (MoU) ដើម្បីឈានទៅរកការផលិតមីស៊ីល ATACMS ​រួម​គ្នា​​នៅអឺរ៉ុប។ នេះបើយោងតាមប្រធាន​​ក្រុមហ៊ុន​ លើក​ឡើង​កាលពីថ្ងៃអង្គារ​ ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៦ និង​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters

ការប្រកាសនេះធ្វើឡើង​ អំឡុង​វេទិកាឧស្សាហកម្មការពារជាតិ​ របស់កិច្ចប្រជុំ​កំពូល​ណាតូ​នៅទីក្រុងអង់ការ៉ា ប្រទេសតួក​គី ហើយ​ជាការ​​គូស​បញ្ជាក់ ពីផែនការ​បណ្តាក់​ទុនរួមគ្នាមួយ ដែល​នឹងបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាពអឺរ៉ុបដំបូងគេសម្រាប់​ការផលិត ធ្វើសមាហរណកម្ម និង​ការចែកចាយ​មីស៊ីល​ ATACMS នៅទូទាំង​ប្រទេសជាសមាជិក​ណាតូ​ និងកងកម្លាំងអឺរ៉ុបសម្ព័ន្ធមិត្ត។

ការ​តាំង​បង្ហាញ​សព្វាវុធ​របស់​អាល្លឺម៉ង់​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ATACMS ​គឺ​ជា​មីស៊ីល​បាញ់​ចេញ​ពី​ដី​​ ត្រូវ​បាន​​រចនាឡើង​​ដើម្បីបាញ់ចេញ​ពីប្រព័ន្ធ​កាំភ្លើងធំរ៉ុកកែត ក្នុង​ការ​វាយ​ប្រហាររយៈចម្ងាយ​ឆ្ងាយ។

លោក Jay Pitman ប្រធាន​ក្រុមហ៊ុន Lockheed Martin International លើក​ឡើង​​ថា៖ «​ ភាពជាដៃគូ​នេះ គឺជាពេលវេលាដ៏​សំខាន់មួយ ​សម្រាប់សន្តិសុខអឺរ៉ុប និងកិច្ចសហ​ប្រតិបត្តិការ​ឧស្សាហកម្ម​សម្ព័ន្ធមិត្ត។ ការរួមបញ្ចូលគ្នា នូវបទ​ពិសោធន៍មីស៊ីលរបស់ ​Lockheed Martin ជាមួយនឹង​មូលដ្ឋាន​ផលិត​របស់ Rheinmetall នឹងជួយផ្តល់​សមត្ថភាព​ឱ្យឃើញពីការ​ប្រយុទ្ធបាន​លឿន និងមានប្រសិទ្ធភាពជាងមុន​ដល់សម្ព័ន្ធមិត្ត​របស់យើង»។

ដោយ​ឡែក លោក Armin Papperger នាយកប្រតិបត្តិក្រុមហ៊ុន Rheinmetall និយាយថា ផែនការនេះ​គឺដើម្បីបង្កើត​ផលិត​កម្ម​នៅទីតាំង Unterluess របស់​ក្រុម​ហ៊ុន​ Rheinmetall ភាគខាងជើងប្រទេសអាល្លឺម៉ង់។

លោក Papperger បន្ត​ថា៖ «​ គោលបំណង​របស់យើង​ គឺពង្រឹង​សមត្ថភាព​ការពារជាតិរបស់អាល្លឺម៉ង់ និងអឺរ៉ុប។ តាមរយៈការបង្កើត​ផលិតកម្ម​មីស៊ីល​ ATACMS នៅ​ទីតាំង Unterluess របស់ ​Rheinmetall យើងកំពុង​បង្កើតសមត្ថភាព​ថ្មីៗសម្រាប់​អាល្លឺម៉ង់ និងអឺរ៉ុប ដោយ​ធានាការ​ផ្គត់ផ្គង់សម្រាប់អតិថិជន​និងពង្រឹងស្វ័យភាព​របស់យើង​ ក្នុងគោលនយោបាយការពារជាតិ»​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម