Connect with us

ព័ត៌មានជាតិ

ការងារស្តារកាយភក់ និងសំរាមចេញពីប្រឡាយម័លសម្រេចបាន ៧៩០ម៉ែត្រ គ្រោងបន្តបុកស៊ីផាយបញ្ចប់នៅចំណុចសេសសល់

បានផុស

នៅ

គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារខណ្ឌដង្កោ បានស្តារកាយភក់ និងសំរាមចេញពីប្រឡាយម័លបានចំនួន១៤ថ្ងៃហេីយ ដោយសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនាក្នុងរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នាថ្ងៃទី០៨ ខែកក្កដានេះថា៖ ការងារស្តារប្រឡាយម័ល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងសរុប ៣៣០០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ ៣០ម៉ែត្រ ក្រុមការងារបានស្តារកាយភក់ និងសំរាមចេញពីប្រឡាយនេះ តាំងពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយប្រេីប្រាស់គ្រឿងចក្រចំនួន២គ្រឿង។  ចំពោះមុខ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ មានរយៈពេល ១៤ថ្ងៃហើយ ការងារស្តារសម្រេចបានប្រវែង ៧៩០ម៉ែត្រ ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការងារនេះដែរ ក្រោយការស្តារសំរាមចេញរួចរាល់ ក្រុម ការងារ នឹង បន្តបុកស៊ីផាយ ដើម្បីបញ្ចប់នៅចំណុច ដែលនៅសេសសល់ ។ ការងារទាំងនេះធ្វើឡើង ក្រោមការយកចិត្តទុកដាក់ និងការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស ក៏បានអំពាវនាវឱ្យប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕ អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម