ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាស! MoU ជាមួយអ៊ីរ៉ង់ «រលាយ» ហើយ និងហៅមេដឹកនាំអ៊ីរ៉ង់ ថា «ជំងឺមហារីក»
សង្រ្គាមរវាងសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែល ចម្បាំងជាមួយអ៊ីរ៉ង់ជាង ៤ខែ មកនេះ បានផ្ទុះឡើងជាថ្មី ព្រោះភាគីទាំងពីរ តែងសងសឹកគ្នាបន្តបន្ទាប់ ហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងនៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ថា អនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយអ៊ីរ៉ង់ត្រូវរលាយហើយ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ។
លោក ត្រាំ ថ្លែងក្នុងកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងអង់ការ៉ា ថា៖ « វាជាការខ្ជះខ្ជាយពេលវេលា ដែលត្រូវដោះស្រាយជាមួយអ៊ីរ៉ង់»។

មតិយោបល់ចុងក្រោយរបស់ប្រធានាធិបតីអាមេរិក កើតឡើង បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ខ្លួនបើកការវាយប្រហារលើគោលដៅយោធាអាមេរិកនៅទូទាំងប្រទេសបារ៉ែន និងកូវ៉ែត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ របស់អាមេរិក។
លោក ត្រាំ ថែមទាំងរិះគន់មេដឹកនាំអ៊ីរ៉ង់ថា ជា «ជំងឺមហារីក និង បិសាច» ហើយលោកក៏បានបញ្ជាក់នូវជំហររបស់សហរដ្ឋអាមេរិកថា ទីក្រុងតេហេរ៉ង់ មិនអាចត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ។
ថ្លែងពេលចាប់ផ្តើមកិច្ចប្រជុំកំពូលណាតូ នៅប្រទេសតួកគី លោក ត្រាំ បានហៅប្រទេសអ៊ីរ៉ង់ថា « អ្នកលេងដ៏អាក្រក់» សម្រាប់ការកំណត់គោលដៅលើនាវាពាណិជ្ជកម្ម ក្នុងច្រកសមុទ្រ Hormuz ដោយរំលោភលើបទឈប់បាញ់។
លោក ត្រាំ បន្ថែមថា៖ « សហរដ្ឋអាមេរិកកំពុងខ្ជះខ្ជាយពេលវេលានិយាយជាមួយអ៊ីរ៉ង់ ហើយអាមេរិកក៏គ្រោងនឹងប្រើប្រាស់កម្លាំងយោធា ជំនួសឱ្យការព្យាយាមផ្នែកការទូត»។
លោក ត្រាំ សង្កត់ធ្ងន់ថា៖ « យើងត្រូវតែកម្ចាត់ជំងឺមហារីករបស់ពួកគេ គឺជំងឺមហារីករបស់ពួកគេ។ ហើយអ្វីដែលអ្នកគួរតែដឹង គឺយើងត្រូវតែកាត់ដុំសាច់មហារីកឱ្យបានឆាប់ នោះជាអ្វីដែលខ្ញុំចង់សំដៅលើ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


