Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រាប់អាមេរិក ថា អ៊ីរ៉ង់ កំពុងរៀបផែនការថ្មី ធ្វើឃាតលោក ត្រាំ

បានផុស

នៅ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានផ្ទុះកក្រើកជាថ្មី ហើយពេលនេះ ស្ថានការណ៍វិវឌ្ឍដល់ចំណុចគួរឲ្យព្រួយបារម្ភ ខណៈប្រភពចារកម្មអ៊ីស្រាអែល ប្រាប់ទៅសហរដ្ឋអាមេរិក ថា អ៊ីរ៉ង់ កំពុងរៀបផែនការថ្មី ធ្វើឃាតប្រមុខសេតវិមាន ដូណាល់ ត្រាំ ហើយ។

លោក ត្រាំ ត្រូវគេប៉ុនប៉ងធ្វើឃាត (រូប៖ Reuters)

យោងតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN, The Wall Street Journal, The New York Times និង The Express សុទ្ធតែផ្សាយដូចៗគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា ផែនការនេះ ត្រូវបានអ៊ីស្រាអែលប្រាប់ទៅទីក្រុងវ៉ាស៊ីនតោន រួចហើយ ប៉ុន្តែមិនមានការទម្លាយជាសាធារណៈ នោះទេ។

ទន្ទឹមនោះ មន្ត្រីចារកម្មអាមេរិក ក៏កំពុងពិនិត្យនិងវាយតម្លៃ របាយការណ៍នេះដែរ ហើយភ្នាក់ងារទាំងឡាយ កំពុងពិភាក្សាគ្នា អំពីផែនការនេះ យ៉ាងល្អិតល្អន់។

លោក ត្រាំ ត្រូវគេប៉ុនប៉ងធ្វើឃាត (រូប៖ Reuters)

ព័ត៌មាននេះ កើតឡើងស្របពេលប្រទេសអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសព អតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវអាមេរិកនិងអ៊ីស្រាអែល ធ្វើឃាត​ ពេលសង្គ្រាមផ្ទុះឡើងដំបូង ក្នុងឆ្នាំនេះ។ ប្រជាជនអ៊ីរ៉ង់ រាប់លាននាក់ បានចូលរួមកាន់ទុក្ខ ហើយទាមទារឲ្យមានការសងសឹក ថែមទាំងស្រែកខ្លាំងៗថា៖ «សម្លាប់ ត្រាំ ចោលទៅ»។

សូមជម្រាបថា អ៊ីរ៉ង់បានប៉ុនប៉ង និងរៀបចំផែនការធ្វើឃាតលោក ត្រាំ យ៉ាងហោចណាស់ ២លើកធំៗមកហើយ ដោយលើកទី១ គឺក្នុងខែកក្កដា ឆ្នាំ២០២៤ ដែលបុរសជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះ Asif Merchant មានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទជួលខ្មាន់កាំភ្លើងដើម្បីធ្វើឃាតលោក ត្រាំ។

លោក ត្រាំ ត្រូវគេប៉ុនប៉ងធ្វើឃាត (រូប៖ Reuters)

លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្រសួងយុត្តិធម៌អាមេរិក បានលាតត្រដាង និងចោទប្រកាន់បណ្តាញសម្ងាត់មួយផ្សេងទៀត បញ្ជាដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឲ្យរៀបចំផែនការធ្វើឃាតលោក ត្រាំ មុន ការបោះឆ្នោតប្រធានាធិបតីអាមេរិក។

យ៉ាងណា ការប៉ុនប៉ងធ្វើឃាតដោយបាញ់ប្រហារ នៅរដ្ឋ Pennsylvania ក្នុងខែកក្កដា ២០២៤ និងនៅទីលានវាយកូនហ្គោល ក្នុងកញ្ញា ២០២៤ គឺធ្វើឡើងដោយខ្មាន់កាំភ្លើងឯកជនម្នាក់ៗ ហើយមិនមានព័ស្តុតាងណាមួយ បញ្ជាក់ថា មានការជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់នោះទេ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម