ព័ត៌មានជាតិ
៦ខែដើមឆ្នាំនេះគ្រោះធម្មជាតិ បណ្ដាលឱ្យមនុស្សស្លាប់និងរបួសជិត៥០នាក់ ប៉ះពាល់ដល់លំនៅដ្ឋានជាង៥ពាន់ខ្នង
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៦នេះ គ្រោះធម្មជាតិរួមមាន ខ្យល់កន្ត្រាក់និងគ្រោះរន្ទះបាញ់ បានកើតឡើងចំនួន២៥៦លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៩នាក់ រងរបួស២៧នាក់ និង ប៉ះពាល់លំនៅដ្ឋាន៥០២៣ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះថា ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន២២៨លើក បណ្តាលឱ្យមនុស្សស្លាប់៣នាក់ រងរបួស៩នាក់ ប៉ះពាល់លំនៅដ្ឋាន៥០២០ខ្នង សាលារៀន១៧៣អគារ មណ្ឌលសុខភាព១ វត្តអារាម៣កន្លែងនិងតូបផ្សារ៤តូប។ ចំណែកគ្រោះរន្ទះបាញ់វិញក្នុងរយៈពេល៦ខែឆ្នាំ២០២៦ បានកើតឡើងចំនួន២៨លើកបណ្តាលឱ្យមនុស្សស្លាប់១៦នាក់ រងរបួស១៨នាក់ងាប់គោក្របី៩ក្បាលនិងលំនៅដ្ឋាន៣ខ្នង។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
លោកបានបន្តថាតួលេខនេះបើធៀបទៅនឹង រយៈពេល៦ខែដូចគ្នាឆ្នាំ២០២៥ ឃើញថាមានការថយចុះខណៈ៦ខែឆ្នាំ មុនខ្យល់កន្ត្រាក់និងគ្រោះរន្ទះបាញ់បានកើតឡើងចំនួន២៥៨លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣៦នាក់ របួស៨០នាក់និងប៉ះពាល់ផ្ទះ៦២០០ខ្នង។ ក្នុងនោះខ្យល់កន្ត្រាក់បាន កើតឡើងចំនួន ១៩០ លើកបណ្តាលប៉ះពាល់លំនៅដ្ឋានចំនួន៦២៨៦ ខ្នង សាលារៀន៣៦អការ តូបលក់ដូរ ២១ វត្តអារាម ១៩កន្លែង ស្លាប់៥នាក់ និង របួស២៧នាក់។ រីឯ៦ខែ ឆ្នាំ២០២៥ គ្រោះរន្ទះបាញ់ បានឡើងចំនួន ៦៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៣១នាក់ រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង៕ អត្ថបទ៖សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


