ព័ត៌មានអន្ដរជាតិ
យន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
ការប្រយុទ្ធគ្នានៅខាងមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃមកនេះ អត់ថមថយទេ ដោយកងកម្លាំងរដ្ឋាភិបាល បានបើកប្រតិបត្តិការវាយសន្ធាប់ខ្លាំងឡើងៗ លើទីតាំងកងទ័ពការ៉ែន ហើយចុងក្រោយបំផុតនេះ ថែមទាំងទម្លាក់គ្រាប់បែកជញ្ជ្រំ លាន់កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ គ្រប់គ្នា។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះធុន Y-12 និង YAX-130 ទៅទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពជាតិការ៉ែន (KNLA) ស្ថិតក្នុងភូមិ Minlapan នៃស្រុក Myawaddy រដ្ឋ ការ៉ែន។
មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣គ្រាប់ ដោយមួយគ្រាប់ៗ មានទម្ងន់ ២២៧គីឡូក្រាម ហើយឥទ្ធិពលរបស់វា ធ្វើឲ្យលាន់កក្រើក ដល់ភូមិ Ban Mae Ku Luang នៃស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ ខណៈពលរដ្ឋ នាំគ្នារត់បាតជើងសព្រាត ចូលលេណដ្ឋានទាំងព្រលឹង ចុងសក់។

មិនត្រឹមប៉ុណ្ណឹង សូម្បីសាលារៀននៅក្នុងខេត្ត Tak ជាច្រើនកន្លែង ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ ព្រោះតែស្ថានការណ៍ មើលទៅមិនធូរស្រាល ក្នុងពេលឆាប់ៗនេះឡើយ។
ហេតុការណ៍នេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសិស្សសាលាថៃ នៅក្នុងខេត្តនេះ ត្រូវជម្លៀសជាបន្ទាន់ បន្ទាប់ពីគ្រាប់ផ្លោង ហោះមកពីខាងមីយ៉ាន់ម៉ា ធ្លាក់ចូលទីធ្លាសាលារៀនរបស់ពួកគេ។
តាមការផ្សាយរបស់ Amarin TV នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ សិស្សសាលា Ban Mae Kon Ken ក្នុងភូមិ Huai Mahawong នៃឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak បានជម្លៀសចេញជាបន្ទាន់ ទៅកាន់កន្លែងសុវត្ថិភាព ដោយសារតែគ្រាប់ធ្លាក់ចូល ប៉ុន្តែមិនផ្ទុះ ធ្វើឲ្យផ្អើលឆោឡោ។
សម្រាប់សិស្សដែលជម្លៀសចេញ មន្ត្រីមូលដ្ឋាន បានរៀបចំកន្លែងសិក្សាបណ្តោះអាសន្ន ដូចជាឲ្យរៀននៅសាលាឆទានក្នុងវត្ត និងតាមសហគមន៍ក្នុងភូមិ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


