ព័ត៌មានអន្ដរជាតិ
នៅអឺរ៉ុបមានមនុស្ស ១០ ០០០នាក់ស្លាប់ អំឡុងពេលរលកកម្តៅវាយប្រហារ នៅចុងខែមិថុនា
ទិន្នន័យផ្លូវការ បានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបមានមនុស្សស្លាប់លើសពី ១០ ០០០នាក់ អំឡុងពេលរលកកម្តៅដ៏ខ្លាំងបំផុតបានវាយប្រហារភាគខាងលិចនៃទ្វីបអឺរ៉ុបនៅចុងខែមិថុនា ក្នុងនោះជាង ៩ ០០០នាក់នៃអ្នកស្លាប់ ស្ថិតក្នុងចំណោមមនុស្សដែលមានអាយុ ៦៥ឆ្នាំឡើង។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយបណ្តាញគាំទ្រដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុប និងអង្គការសុខភាពពិភពលោក (EuroMOMO)។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា កម្តៅខ្លាំងអាចសម្លាប់មនុស្ស តាមរយៈបង្កឱ្យដាច់សរសៃឈាមខួរក្បាល ឬជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ ក្នុងនោះមនុស្សចាស់ងាយរងគ្រោះបំផុត។

អត្រាមរណភាពរួមបញ្ចូលគ្នារបស់ប្រទេសនៅអឺរ៉ុបក្នុងរយៈពេល ៨សប្តាហ៍មុន ជាមធ្យមមានមនុស្សជិត ៥០០នាក់ស្លាប់ក្នុងមួយសប្តាហ៍។
មិនតែប៉ុណ្ណោះ រលកកម្ដៅខ្លាំងនៅចុងខែមិថុនាបានរំខានដល់ការផ្គត់ផ្គង់ថាមពល បិទសាលារៀន និងបំបែកកំណត់ត្រាសីតុណ្ហភាពនៅប្រទេសបារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។
EuroMOMO មិនបានផ្សាយពីអត្រាមរណភាពលើសសម្រាប់ប្រទេសនីមួយៗទេ ប៉ុន្តែកត់សម្គាល់ថា ប្រទេសបារាំង និងបែលហ្ស៊ិកមានត្រាអត្រាមរណភាពលើសខ្ពស់ខ្លាំង នៅក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា។
យោងតាមវិទ្យាស្ថានសុខភាពសាធារណៈ Sciensano អត្រាមរណភាពលើសរបស់ប្រទេសបែលហ្ស៊ិកគឺខ្ពស់បំផុត អំឡុងពេលរលកកម្ដៅដែលកំពុងមានបច្ចុប្បន្ន ចាប់តាំងពីឆ្នាំ ២០០០ ។
ការសិក្សាដាច់ដោយឡែកមួយ ចេញផ្សាយនៅថ្ងៃចន្ទ បានប៉ាន់ប្រមាណថាមនុស្សចំនួន ២ ៧០០នាក់ស្លាប់ ទាក់ទងនឹងកម្តៅក្នុងប្រទេសអង់គ្លេស និងតំបន់ Wales អំឡុងរលកកម្តៅនាខែឧសភា និងខែមិថុនា៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


