ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តលោកខាងលិច ប្រជុំនៅប៉ារីស ដើម្បីពង្រឹងខែលការពារឱ្យអ៊ុយក្រែន
សម្ព័ន្ធមិត្តលោកខាងលិច នឹងជួបជុំគ្នានៅទីក្រុងប៉ារីសនាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ដើម្បីស្វែងរកមធ្យោបាយបន្ថែមទៀត ក្នុងការជួយពង្រឹងប្រព័ន្ធការពារដែនអាកាសដល់ប្រទេសអ៊ុយក្រែន។

តាមការផ្សាយរបស់ France24 ការជួបជុំនេះ កើតឡើងចំពេលដែលអ៊ុយក្រែន កំពុងជួបប្រទះនឹងការខ្វះខាតអាវុធការពារយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះទៅនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទិកពីសំណាក់ប្រទេសរុស្ស៊ី ទោះបីជាស្ថានភាពនៅលើសមរភូមិមានភាពវិជ្ជមានខ្លះក៏ដោយ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នឹងចូលរួមក្នុងកិច្ចប្រជុំនៃក្រុម «សម្ព័ន្ធភាពអ្នកស្ម័គ្រចិត្ត (Coalition of the Willing)» រួមជាមួយមេដឹកនាំជាង ២៥រូបទៀត។ កិច្ចប្រជុំនេះ មិនត្រឹមតែផ្តោតលើការផ្តល់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរៀបចំជំហររួមមួយ ដើម្បីពិភាក្សាជាមួយរុស្ស៊ី និងការធានាសន្តិសុខ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត។ ការជួបជុំគ្នានេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី បានបណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ដែលជំរុញឱ្យលោក ហ្សេលេនស្គី អំពាវនាវជាបន្ទាន់ឱ្យសម្ព័ន្ធមិត្តផ្តល់អាវុធឱ្យបានលឿនជាងមុន។ មន្ត្រីបារាំង បានបញ្ជាក់ថា របៀបវារៈសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ គឺការសហការលើប្រព័ន្ធប្រឆាំងមីស៊ីលបាលិស្ទិក រួមទាំងការស្វែងរកប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក និងការពន្លឿនការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស SAMP-T របស់បារាំង-អ៊ីតាលី។ លើសពីនេះ ក្រុមមេដឹកនាំ នឹងពិភាក្សាអំពីការសហការរវាងឧស្សាហកម្មការពារជាតិអឺរ៉ុប និងអ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯង ដែលនឹងផ្តល់ឱ្យអ៊ុយក្រែននូវតួនាទីសំខាន់ ក្នុងការផលិត។
មេដឹកនាំនានា ក៏នឹងពិនិត្យមើលវិធីសាស្ត្រ ក្នុងការកាត់ផ្តាច់ប្រភពចំណូលរបស់រុស្ស៊ីផងដែរ ជាពិសេសការតាមដានកប៉ាល់ដឹកប្រេងសម្ងាត់ដែលរុស្ស៊ីប្រើ ដើម្បីគេចពីការដាក់ទណ្ឌកម្ម។ ទន្ទឺមនោះ សហភាពអឺរ៉ុបគ្រោងនឹងអនុម័តកញ្ចប់ទណ្ឌកម្មទី ២១ ប្រឆាំងនឹងរុស្ស៊ីនៅសប្តាហ៍ក្រោយ។
ប្រធានាធិបតីបារាំង លោក អេម៉ានុអែល ម៉ាក្រុង បានសន្យាថានឹងមានការប្រកាសសំខាន់ៗ រួមទាំងកិច្ចសហប្រតិបត្តិការផលិតអាវុធរួមគ្នា និងលំហាត់យោធារួមគ្នា ដើម្បីពង្រឹងសមត្ថភាពនៃកម្លាំងពហុជាតិចម្រុះ ដែលគ្រោងនឹងបង្កើតឡើងនាពេលអនាគត។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់បារាំង បានបញ្ជាក់យ៉ាងច្បាស់ថា ការសមយុទ្ធទាំងនេះ មានគោលបំណងបង្កើនសមត្ថភាពប្រតិបត្តិការរួម ប៉ុន្តែវាមិនមែនជាការដាក់ពង្រាយកងទ័ព ឬធ្វើសមយុទ្ធនៅក្នុងទឹកដីប្រទេសអ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


