ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត
នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាលប្រវែង២០ម៉ែត្រ ដែលកន្លងមកទីតាំងនេះ មានការដួលរលំ ដោយសារធម្មជាតិ និងអាយុកាលនៃថ្ម។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលច្រាំងកសិន្ធុនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងឃើញពីការដួលរលំ ក៏ដូចជាដើម្បីលើកតម្លៃនៃកសិន្ធុនេះឡើងវិញ ដ្បិតថាវាមានភាពទាក់ទាញមួយផ្នែកសម្រាប់ភ្ញៀវទេសចរ ដែលនិយមឈរថតផ្តិតយករូបភាពប្រាសាទអង្គរវត្តពីច្រាំងកសិន្ធុខាងក្រៅមក។
ទីតាំងនេះ ធ្លាប់បានជួសជុលរួចម្តងហើយនៅអំឡុងឆ្នាំ ១៩៨៦ ដល់១៩៩៣ ដោយស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា( Archaeological Survey of India) ដែលមានប្រវែងពីស្ពានហាលសរុប ១៤០ម៉ែត្រ។ ប៉ុន្តែដោយសារប្រព័ន្ធបង្ហូរទឹកបានរងនូវការខូចខាតដែលមិនអាចដោះទឹកភ្លៀងបានទាន់ពេលវេលា បណ្តាលឱ្យមានការហូរច្រោះដីចេញពីផ្នែកខាងក្រោមរចនាសម្ព័ន្ធច្រាំងកសិន្ធុ និងធ្វើឱ្យដួលរលំ នៅផ្នែកខាងចុង ប្រហែល ៨ម៉ែត្រ។

អាជ្ញាធរជាតិអប្សរា បានលើកគម្រោងជួសជុលបន្តពីកន្លែងដែលដួលចំនួន២០ម៉ែត្រ ដែលការជួសជុលនេះ គោរពទៅតាមបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់បានអនុវត្ត ក្នុងគម្រោង ជួសជុលច្រាំងកសិន្ធុប៉ែកខាងក្រៅរួចហើយ។ ការជួសជុលគោរពទៅតាមបច្ចេកទេសបុរាណ ដោយរើថ្ម រៀបចំគ្រឹះ បុកបង្ហាប់ដីឥដ្ឋ រៀបថ្មបាយក្រៀម និងថ្មភក់ពីលើ។
ដោយសារកត្តាអាយុកាលធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្រោមរងការខូចខាត និងបាត់រូបរាង ស្ទើរទាំងស្រុង ដែលតម្រូវឱ្យក្រុមការងារប្រើថ្មថ្មីជំនួសច្រើន រីឯថ្មភក់នៅសេសសល់ច្រើន។ លោក អន សុភាព បានបញ្ជាក់ថា រចនាសម្ព័ន្ធច្រាំងកសិន្ធុខាងជើង ប៉ែកខាងក្នុងនេះ មានរូបរាងដូច ទៅនឹងខាងក្រៅដែរ គ្រាន់តែនៅផ្នែកខាងក្នុងមានជណ្តើរពីថ្មបាយក្រៀមតែ៦កាំ និងថ្មភក់៤កាំ ខុសពីខាងក្រៅ ដែលមានថ្មបាយក្រៀម៧កាំ និងថ្មភក់៣កាំវិញ។

លោក អន សុភាព មានសុទិដ្ឋិនិយមថា ច្រាំងកសិន្ធុខាងលើនឹងមានរូបរាងស្រស់ស្អាតឡើងវិញ ដើម្បីលើកសោភ័ណភាពប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃកាន់តែទាក់ទាញបន្ថែមទៀត៕





ប្រភព៖ អាជ្ញាធរជាតិអប្សរា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


