ព័ត៌មានអន្ដរជាតិ
ត្រាំ ទុកបណ្តាំឲ្យកងទ័ពអាមេរិក! បើលោក ត្រូវធ្វើឃាត, មីស៊ីល ១ ០០០គ្រាប់ ត្រូវបាញ់កម្ទេចអ៊ីរ៉ង់ ឲ្យហ្មត់ឈឹងភ្លាម
ប្រធានាធិបតី នៃប្រទេសមហាអំណាចលេខ១លើលោក ដូណាល់ ត្រាំ បានគំរាមខ្លាំងៗថា លោកទុកបណ្តាំឲ្យកងទ័ពអាមេរិក រួចហើយ! បើរូបលោកពិតជាត្រូវអ៊ីរ៉ង់ធ្វើឃាតមែន មីស៊ីលអាមេរិក ១ ០០០គ្រាប់នឹងហោះទៅអ៊ីរ៉ង់ ហើយរាប់ពាន់គ្រាប់ទៀត នឹងហោះទៅតាមក្រោយជាបន្តបន្ទាប់ ដើម្បីកម្ទេចប្រទេសនេះឲ្យហ្មត់ឈឹងតែម្តង។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខសេតវិមាន បញ្ជាក់ច្បាស់ថា លោកផ្តាំទៅកងទ័ពអាមេរិក រួចអស់ហើយ ឲ្យបើកការវាយប្រហារទ្រង់ទ្រាយធំ ក្នុងរយៈពេលមួយឆ្នាំពេញ ឬអាចលើសនឹងទៀតក៏ថាបាន ប្រសិនបើខ្លួន រងគ្រោះថ្នាក់មែន។
រឿងនេះកើតឡើង បន្ទាប់ពីប្រភពចារកម្មអ៊ីស្រាអែល ប្រាប់ទៅសហរដ្ឋអាមេរិក ថា អ៊ីរ៉ង់ កំពុងរៀបផែនការថ្មី ធ្វើឃាតលោក ត្រាំ ហើយ។
យោងតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN, The Wall Street Journal, The New York Times និង The Express សុទ្ធតែផ្សាយដូចៗគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា ផែនការនេះ ត្រូវបានអ៊ីស្រាអែលប្រាប់ទៅទីក្រុងវ៉ាស៊ីនតោន រួចហើយ ប៉ុន្តែមិនមានការទម្លាយជាសាធារណៈ នោះទេ។

ទន្ទឹមនោះ មន្ត្រីចារកម្មអាមេរិក ក៏កំពុងពិនិត្យនិងវាយតម្លៃ របាយការណ៍នេះដែរ ហើយភ្នាក់ងារទាំងឡាយ កំពុងពិភាក្សាគ្នា អំពីផែនការនេះ យ៉ាងល្អិតល្អន់។
សូមជម្រាបថា អ៊ីរ៉ង់បានប៉ុនប៉ង និងរៀបចំផែនការធ្វើឃាតលោក ត្រាំ យ៉ាងហោចណាស់ ២លើកធំៗមកហើយ ដោយលើកទី១ គឺក្នុងខែកក្កដា ឆ្នាំ២០២៤ ដែលបុរសជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះ Asif Merchant មានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទជួលខ្មាន់កាំភ្លើងដើម្បីធ្វើឃាតលោក ត្រាំ។
លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្រសួងយុត្តិធម៌អាមេរិក បានលាតត្រដាង និងចោទប្រកាន់បណ្តាញសម្ងាត់មួយផ្សេងទៀត បញ្ជាដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឲ្យរៀបចំផែនការធ្វើឃាតលោក ត្រាំ មុន ការបោះឆ្នោតប្រធានាធិបតីអាមេរិក។
យ៉ាងណា ការប៉ុនប៉ងធ្វើឃាតដោយបាញ់ប្រហារ នៅរដ្ឋ Pennsylvania ក្នុងខែកក្កដា ២០២៤ និងនៅទីលានវាយកូនហ្គោល ក្នុងកញ្ញា ២០២៤ គឺធ្វើឡើងដោយខ្មាន់កាំភ្លើងឯកជនម្នាក់ៗ ហើយមិនមានព័ស្តុតាងណាមួយ បញ្ជាក់ថា មានការជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់នោះទេ៕
អត្ថបទ៖ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


