Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ចាក់អង្រែលើ ចុះរៀបចំសណ្តាប់ធ្នាប់ និងប្រមូលជនអនាថា ៦នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ច

បានផុស

នៅ

អាជ្ញាធរសង្កាត់ចាក់អង្រែលើ បានបើកប្រតិបត្តិការចុះពិនិត្យរដ្ឋបាលនៅទីតាំងសំណង់មិនរៀបរយ ក្នុងភូមិព្រែកតាគង់ ដើម្បីពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ដោយក្នុងនោះបានស្វែងរកឃើញ និងបញ្ជូនជនអនាថាចំនួន ៦ នាក់ ទៅកាន់មន្ទីរសង្គមកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ក្រោមការដឹកនាំផ្ទាល់ដោយលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុប្រធានភូមិ និងកម្លាំងប្រជាការពារសង្កាត់ផងដែរ។

ជាលទ្ធផលនៃការចុះពិនិត្យរដ្ឋបាលលើទីតាំងសំណង់មិនរៀបរយខាងលើ អាជ្ញាធរបានធ្វើការប្រមូលជនអនាថាសរុបចំនួន ៦ នាក់ (ស្រី ១ នាក់) រួចរៀបចំបែបបទបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីទទួលបានការគ្រប់គ្រង និងការបណ្តុះបណ្តាលស្របតាមនីតិវិធីបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម