Connect with us

កីឡា

ជើង​ខ្លាំង​ការ៉ាតេ​ សូត​ ផានិត​ ឈ្នះ​រហូត​ដល់​ ៤ប្រកួត​ទើប​ទទួល​បាន​មេដាយ​មាស​លើ​វិញ្ញាសា​ប្រយុទ្ធ​នៅ​វៀតណាម​

បានផុស

នៅ

កីឡាករ​ការ៉ាតេ​ជម្រើស​ជាតិ​កម្ពុជា​ សូត​ ផានិត​ ថា​រូប​គេ​ប្រកួត​រហូត​ដល់​ទៅ​ ៤ប្រកួត​ឯណោះ​ទើប​ឈ្នះ​បាន​មេដាយ​មាស​លើ​វិញ្ញាសា​ប្រយុទ្ធ​ក្រោម​ ៧៥​គីឡូក្រាម​នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី១៣​ ឆ្នាំ​២០២៦​ ​ប្រទេស​វៀតណាម។​

កីឡាករ​ សូត​ ផានិត

កីឡាករ​ សូត​ ផានិត​ បាន​លើក​ឡើង​ថា​ រូប​គេ​ពិត​ជា​រំភើប​ចំពោះ​ជ័យជម្នះ​មួយ​នេះ​សម្រាប់​ជូន​ប្រទេស​កម្ពុជា​ ប្រជាជនខ្មែរ​ទាំង​អស់។​ កន្លង​មក​រូប​គេ​មិន​ធ្លាប់​ឈ្នះ​មេដាយ​មាស​អន្តរជាតិនោះ​ឡើយ​ ដូច្នេះ​ជា​លើក​ទី១​ សម្រាប់​ខ្លួន​គឺ​ពិត​ជា​មាន​ក្ដី​រំភើប​ និង​មាន​មោទកភាព​នៃ​ការ​ខំប្រឹងប្រែង​ហ្វឹកហាត់​នា​ពេល​កន្លងមក។​

ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​លើ​វិញ្ញាសា​ក្រោម​ ៧៥​គីឡូក្រាម​នេះ​គឺ​មាន​ ៨​ប្រទេស​ចូលរួម​ប្រកួត​ប្រែង។​ រូប​គេ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​ទៅ​ ៤ប្រកួតទើប​អាច​ឈ្នះ​មេដាយ​មាស​។​ ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​ប៉ះ​កីឡាករ​ហ្វីលីពីន​ និង​បាន​បន្ត​យក​ឈ្នះ​រហូត​ទទួល​បាន​មេដាយ​មាស​នេះ​ជូន​កម្ពុជា​តែ​ម្ដង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ សូត​ ផានិត

និយាយ​ពី​បទ​ពិសោធ​ដណ្ដើម​បាន​មេដាយ​មាស​នេះ​គឺ​សំខាន់​បំផុត​នោះ​ការ​តាំង​អារម្មណ៍​ឲ្យ​ស្ងប់​ផ្ដោត​តែ​លើ​ការ​ប្រកួត​តែ​ប៉ុណ្ណោះ​ និង​មិន​គិត​តែ​ចង់​ឈ្នះ​ខ្លាំងពែក​វាយ​ដោយ​បច្ចេកទេស​ច្បាស់ៗ​មិន​កញ្ជ្រោល​ពិសេស​មិន​ខ្លាច​ក្នុង​ការ​ប្រកួត។​

សូត ផានិត និង​កីឡាករ៣ប្រទេសជាប់ចំណាត់ថ្នាក់

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សូត​ ផានិត​ ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ប្រយុទ្ធ​ក្រោម​ ៧៥​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី១៣​ នៅ​ប្រទេស​វៀតណាម។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៦​ ដល់​ ១២​ ខែ​កក្កដា​ ឆ្នាំ​២០២៦៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម