Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានគូវ៉ែត ៤នាក់រងរបួស ខណៈជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិកកាន់តែឆាបឆេះ

បានផុស

នៅ

កងទ័ពគូវ៉ែត បានប្រកាសថា ទាហានរបស់ខ្លួនចំនួន ៤នាក់បានរងរបួស បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់ ក្នុងបរិបទដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងកើនឡើងខ្លាំង។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក Saud Abdulaziz Al Atwan ដែលត្រូវចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Anadolu នៅ​​ថ្ងៃពុធ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៦ កងកម្លាំងគូវ៉ែត បានរកឃើញមីស៊ីលបាលិស្ទិក​ចំនួន ១គ្រាប់ មីស៊ីលគ្រូសចំនួន ៥គ្រាប់ និងដ្រូនចំនួន ៣៣គ្រឿង ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីល្ងាចថ្ងៃអង្គារ។ កងទ័ពគូវ៉ែត បានអះអាងថា ខ្លួនបានធ្វើការស្ទាក់ចាប់ «គោលដៅអាកាសដែល​បង្កគ្រោះថ្នាក់» នៅក្នុងដែនអាកាសរបស់ខ្លួន ដោយបញ្ជាក់ថា សំឡេងផ្ទុះដែលប្រជាពលរដ្ឋបានឮ គឺជាលទ្ធផលនៃប្រព័ន្ធការពារដែនអាកាស ដែលកំពុងប្រតិបត្តិការ។

ក្រសួងការពារជាតិ ក៏បានចេញសេចក្តីណែនាំបន្ទាន់ដល់ប្រជាពលរដ្ឋ និងអ្នករស់នៅក្នុងប្រទេស ឱ្យអនុវត្តតាមវិធានការសុវត្ថិភាព រួមទាំងការជៀសវាងការប៉ះពាល់ ឬថតរូបភាពបំណែកគ្រាប់ដែលធ្លាក់មក។ អាជ្ញាធរក៏បានហាមឃាត់មិនឱ្យមានការចែកចាយរូបភាព ឬវីដេអូនៃទីតាំងដែលរងផលប៉ះពាល់នៅលើបណ្តាញសង្គមផងដែរ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់ផ្សេងទៀត ដូចជា ហ្ស៊កដានី និងបារ៉ែន ក៏បានរាយការណ៍ថា ពួកគេបានស្ទាក់ចាប់មីស៊ីល និងការគំរាមកំហែងតាមអាកាសរបស់អ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិកផងដែរ។ ការវាយប្រហារតបតគ្នានេះ បានកើតឡើងបន្ទាប់ពីការកើនឡើងនៃជម្លោះជុំវិញការធ្វើដំណើរនាវាចរណ៍នៅច្រកសមុទ្រហ័រមូស ទោះបីជាមានការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក៏កិច្ចព្រមព្រៀងនោះហាក់ដូចជាកំពុងតែរលាយបាត់បង់ទាំងស្រុងទៅហើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម