ព័ត៌មានអន្ដរជាតិ
តំណាងចិន និង អាមេរិក ប៉ះសម្តីគ្នាយ៉ាងក្តៅគគុកនៅ ឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN
អនុប្រធានតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក Sun Lei បានចោទប្រកាន់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃ ទី១៤ ខែកក្កដា ថា សហរដ្ឋអាមេរិកកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ចូលទៅក្នុង «មាត់ជ្រោះដ៏គ្រោះថ្នាក់» តាមរយៈសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ យោងការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងអំឡុងពេលកិច្ចពិភាក្សាដេញដោលមួយស្តីពីក្រុមហ៊ូធី នៅយេម៉ែន លោក Sun Lei បាននិយាយថា អាមេរិកមានការទទួលខុសត្រូវដែលមិនអាចប្រកែកបាន ចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែន និងសមុទ្រក្រហម។
លោក Sun Lei បានបន្តថា «គឺអាមេរិកនេះឯង ដែលកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការបញ្ចប់អរិភាព និងបណ្តោយឲ្យវិបត្តិនៅហ្គាហ្សាកើតមានបន្ត ព្រមទាំងធ្វើឲ្យភាពតានតឹងកាន់តែរីករាលដាលខ្លាំងឡើង»។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ហើយស្របពេលដែលការចរចារវាងអាមេរិក និងអ៊ីរ៉ង់កំពុងប្រព្រឹត្តទៅ អាមេរិកបានបើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានរុញច្រានស្ថានភាពនៅក្នុងតំបន់ឲ្យធ្លាក់ចូលទៅក្នុងមាត់ជ្រោះដ៏គ្រោះថ្នាក់ម្តងទៀត។
ការលើកឡើងរបស់ប្រេសិតរបស់ចិន បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់លើប្រទេសចិន ពីសំណាក់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz ដែលទើបតែបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើទណ្ឌកម្មហាមឃាត់ការដឹកជញ្ជូនអាវុធរបស់ UN ដែលកំពុងអនុវត្តលើក្រុមហ៊ូធី។
លោក Waltz បានលើកឡើងថា បណ្តារដ្ឋនានាដូចជាអ៊ីរ៉ង់ ហើយក្នុងកម្រិតណាមួយ គឺក្រុមហ៊ុន និងអង្គភាពនានានៅក្នុងប្រទេសចិន បានរំលោភលើសេចក្តីសម្រេចលេខ ២២១៦ ដោយមិនសូវមានការទទួលទោសទណ្ឌអ្វីឡើយ។
សេចក្តីសម្រេចចិត្តលេខ ២២១៦ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ តម្រូវឲ្យក្រុមហ៊ូធីបញ្ឈប់អរិភាព និងដកខ្លួនចេញពីទឹកដីដែលពួកគេបានរឹបអូសនៅយេម៉ែន។ សេចក្តីសម្រេចនេះបានដាក់ទណ្ឌកម្មហាមឃាត់ការផ្តល់អាវុធចំគោលដៅលើក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ និងសម្ព័ន្ធមិត្តរបស់ពួកគេ ព្រមទាំងទណ្ឌកម្មលើបុគ្គលម្នាក់ៗ រួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរផងដែរ។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំ UN ចុងក្រោយនេះ ជំហររបស់ប្រទេសចិន តាមរយៈប្រេសិត Sun Lei គឺបានចូលមកគាំទ្រ និងពង្រឹងការតវ៉ារបស់អ៊ីរ៉ង់យ៉ាងពេញទំហឹង។ ចិនបានប្រើប្រាស់វេទិកា UN វាយបកសម្តីគ្នាយ៉ាងក្តៅគគុក ដើម្បីទម្លាក់កំហុសទាំងស្រុងទៅលើអាមេរិក ដោយលើកឡើងដូចអ៊ីរ៉ង់ដែរថា អាមេរិកគឺជាអ្នកបង្កសង្គ្រាម និងរុញមជ្ឈិមបូព៌ាចូលមាត់ជ្រោះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


