ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសដកកងទ័ពចេញពីអ៊ីរ៉ាក់ ក្រោយឈរជើងអស់ជាង ២០ឆ្នាំ
បន្ទាប់ពីឈរជើងអស់រយៈពេល ២៣ឆ្នាំ សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការអំពីការបញ្ចប់បេសកកម្មយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយកងទ័ពអាមេរិកទាំងអស់ នឹងត្រូវដកចេញត្រឹមថ្ងៃទី៣០ ខែកញ្ញា ខាងមុខ។ នេះបើតាមសារព័ត៌មាន India Today ចុះផ្សាយថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នៅសេតវិមានកាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនលែងមើលឃើញពីភាពចាំបាច់ ក្នុងការរក្សាកងទ័ពនៅក្នុងប្រទេសនេះទៀតហើយ ដោយជំនួសមកវិញនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងថាមពលជាមួយក្រុមហ៊ុនប្រេងអាមេរិក។
នាយករដ្ឋមន្ត្រី Ali al-Zaidi ក៏បានបញ្ជាក់ពីកាលបរិច្ឆេទនៃការដកទ័ពនេះផងដែរ ដោយលោកបានគូសបញ្ជាក់ថា ទោះបីជាកងកម្លាំងយោធាអាមេរិកនឹងត្រូវចាកចេញ ប៉ុន្តែក្រុមហ៊ុនអាមេរិកនឹងនៅតែបន្តប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ដដែល។ ក្រសួងការពារជាតិអាមេរិក បានបន្ថែមថា ការដកខ្លួននេះ គឺជាការអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០២៤ ដើម្បីបញ្ចប់បេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម IS ដោយបច្ចុប្បន្នចំនួនកងទ័ពអាមេរិកនៅសល់តិចតួចបំផុត ក្នុងតួនាទីជាទីប្រឹក្សា។
គួរបញ្ជាក់ថា វត្តមានយោធារបស់អាមេរិកនៅអ៊ីរ៉ាក់ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ នៅពេលដែលអាមេរិកដឹកនាំការផ្តួលរំលំរបបលោក Saddam Hussein។ ក្រោយមកក្នុងឆ្នាំ២០១៤ កងទ័ពអាមេរិក បានវិលត្រឡប់មកអ៊ីរ៉ាក់វិញ តាមការអញ្ជើញរបស់រដ្ឋាភិបាលក្រុងបាកដាដ ដើម្បីជួយហ្វឹកហាត់ និងប្រយុទ្ធប្រឆាំងនឹងក្រុម IS ដែលបានដណ្តើមគ្រប់គ្រងទឹកដីមួយចំនួនធំ។ ការដកកងទ័ពនៅដំណាច់ខែកញ្ញាខាងមុខ នឹងក្លាយជាការបញ្ចប់ជាផ្លូវការនៃជំពូកប្រវត្តិសាស្ត្រយោធាដ៏យូរអង្វែងមួយ ដែលឆ្លងកាត់ទាំងការប្រយុទ្ធ ការហ្វឹកហាត់ និងប្រតិបត្តិការប្រឆាំងភេរវកម្មអស់រយៈពេលជាងពីរទសវត្សរ៍៕
ប្រែសម្រួល៖ ឈាង
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


