Connect with us

សន្តិសុខសង្គម

បុរសម្នាក់បើកកង់បីឥណ្ឌាទៅរកមិត្ត ដែលខ្ចីម៉ូតូយកទៅបញ្ចាំ ត្រូវជនសង្ស័យនាំគ្នាព្រួតវាយបំផ្លាញកង់បី

បានផុស

នៅ

បុរសម្នាក់បើកកង់បីទៅទារលុយពីមិត្ត តែត្រូវមិត្តវាយ និងនាំគ្នាកាប់បំផ្លាញកង់បីឥណ្ឌាគាត់ថែមទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីជនរងគ្រោះបានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកកង់បីឥណ្ឌាទៅរកមិត្តរបស់គាត់ដែលធ្លាប់បានខ្ចីម៉ូតូរបស់គាត់យកទៅបញ្ចាំ អស់រយៈពេលជាង៥ខែមកហើយ គោលបំណងទារលុយត្រឡប់មកវិញ ព្រោះមិត្តរបស់គាត់ បានសន្យាថានឹងសងលុយវិញ ជាថ្នូរមិនដាក់ពាក្យបណ្តឹង។

ខណៈនោះគ្រាន់តែជនសង្ស័យឃើញជនរងគ្រោះមកដល់ភ្លាម បាននាំគ្នាទាញដំបងនិងកាំបិតព្រួតវាយគាត់ បណ្តាលឲ្យគាត់ភ័យរត់គេចខ្លួន។ ភ្លាមៗ ក្រុមបង្កបាននាំគ្នាត្រឡប់មកវិញ រួចវាយបំផ្លាញកង់បីឥណ្ឌាបន្ថែមទៀត ហើយក៏រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ បុរសរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីស្វែងរកជនសង្ស័យ អនុវត្តបន្តតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ផងដែរថា បុរសរងគ្រោះ ទើបតែស្គាល់គ្នាជាមួយជនបង្កមួយរយៈ ហើយត្រូវបានជនបង្កជាមិត្ត ខ្ចីម៉ូតូម៉ាក NEX របស់គាត់យកទៅបញ្ចាំ ហើយសន្យាអោយលុយវិញ កុំប្តឹងប៉ូលីស តែមិននឹកស្មានថាពេលមកទារលុយ បែជាជួបរឿងបែបនេះនោះទេ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម