សេដ្ឋកិច្ច
លោក ធួន ស៊ីណាន៖ វិបត្តិសេដ្ឋកិច្ចពិភពលោកជាដើមចម ធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាថយចុះ
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន មានប្រសាសន៍មកកាន់កម្ពុជាថ្មីថា មានកក្ដាជាច្រើនដែលបានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាថមថយចុះ ក្នុងនោះមានកត្តាខាងក្នុង និងខាងកត្តាក្រៅ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពតានតឹងភូមិសាស្រ្តនយោបាយ។

លោកបានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនទាន់មានស្ថិរភាព ដែលធ្វើឱ្យអ្នកដំណើរជាច្រើនកាត់បន្ថយការចំណាយលើការធ្វើដំណើរកម្សាន្ត និងផ្លាស់ប្ដូរទៅជ្រើសរើសគោលដៅដែលមានតម្លៃប្រកួតប្រជែងជាងមុន។
ម្យ៉ាងទៀត ការប្រកួតប្រជែងក្នុងតំបន់អាស៊ានកាន់តែខ្លាំង ប្រទេសជិតខាងដូចជា ថៃ វៀតណាម និងម៉ាឡេស៊ី បានវិនិយោគយ៉ាងច្រើនលើការផ្សព្វផ្សាយទេសចរណ៍ ការបើកជើងហោះហើរថ្មី ការលើកលែងទិដ្ឋាការ និងការផ្ដល់កញ្ចប់ទេសចរណ៍ ដែលមានភាពទាក់ទាញខ្ពស់។
លោក បន្ថែមថា កម្ពុជាមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវកែលម្អ ដូចជា ការតភ្ជាប់ជើងហោះហើរត្រង់ពីទីផ្សារសំខាន់ៗនៅមិនទាន់គ្រប់គ្រាន់ ការផ្សព្វផ្សាយទីផ្សារអន្តរជាតិ មិនទាន់មានទំហំធំគ្រប់គ្រាន់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការទាក់ទាញភ្ញៀវទេសចរនៅមានកម្រិត និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលអាចឆ្លើយតបនឹងតម្រូវការភ្ញៀវសម័យថ្មី ដែលត្រូវការពង្រឹងបន្ថែម។

ទោះជាយ៉ាងណា សក្ដានុពលទេសចរណ៍កម្ពុជានៅតែមានភាពរឹងមាំ។ កម្ពុជាមានបេតិកភណ្ឌដ៏អស្ចារ្យ ឆ្នេរសមុទ្រ និងកោះដែលមានសម្រស់ធម្មជាតិ ព្រមទាំងទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍សុខមាលភាព ដែលកំពុងមានការចាប់អារម្មណ៍កាន់តែច្រើនពីទីផ្សារអន្តរជាតិ។
លោក ធួន ស៊ីណាន បញ្ជាក់ថា៖«ការថយចុះនេះ គួរត្រូវបានចាត់ទុកជាឱកាសមួយសម្រាប់យើងក្នុងការពិនិត្យ ឡើងវិញនូវយុទ្ធសាស្ត្រ បង្កើនគុណភាពសេវាកម្ម បង្កើតផលិតផលថ្មីៗ ពង្រីកទីផ្សារថ្មី និងពង្រឹងកិច្ច សហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ប្រសិនបើយើងអាចធ្វើបានជាប្រព័ន្ធ និងមានការចូលរួម ពីគ្រប់ភាគី លោកជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងអាចស្តារកំណើនឡើងវិញបានយ៉ាងរឹងមាំ និងប្រកបដោយចីរភាព»។
យោងតាមក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល ៥ ខែ ២០២៦ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៥ លាននាក់ ថយចុះ ៤៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥។
ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិជាង ១,៥ លាននាក់ មានទេសចរចិនជិត ៤០ ម៉ឺននាក់ ធ្លាក់ចុះ ១៩% វៀតណាម ៣៨ ម៉ឺននាក់ ធ្លាក់ចុះជិត ២៦% អាមេរិកជាង ៩ ម៉ឺននាក់ ធ្លាក់ចុះជាង ១១% អង់គ្លេសជាង ៦ ម៉ឺននាក់ ធ្លាក់ចុះ ១៤,៥% និងបារាំងជាង ៥ ម៉ឺននាក់ ធ្លាក់ចុះ ១៦,៥%។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ធ្លាក់ចុះ ១៦,៧% ធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលបានពីវិស័យទេសចរណ៍មានចំនួន ៣.៨៧៨ លានដុល្លារ កើនឡើង ៦,៦%៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


