ព័ត៌មានជាតិ
“ទឹកត្នោតផ្អែម” នៅតែជាភេសជ្ជៈធម្មជាតិដ៏ល្អ របស់ដូនតាខ្មែរ
មុខរបរលក់ទឹកត្នោតផ្អែម ដែលជាភេសជ្ជៈធម្មជាតិ គ្មានសារធាតុគីមី ជិតដល់រដូវកាលដែលត្រូវបញ្ចប់ហើយ ដោយសារតែមុខរបរនេះ គឺធ្វើបានត្រឹមតែរដូវប្រាំងតែប៉ុណ្ណោះ ខណៈឈានចូលដល់រដូវវស្សាកសិករត្រូវបោះបង់មុខរបរនេះចោលមួយរយៈដោយសារតែភ្លៀងធ្លាក់មិនអាចផលិតទឹកត្នោតទៀតបាន។

អ្នកស្រី ផល សុខនី វ័យ ៤២ឆ្នាំ រស់នៅភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថា កន្លងមកផ្ទះរបស់អ្នកស្រីមានលក់ទឹកត្នោតផ្អែមជាប់ជាប្រចាំ ព្រោះអ្នកស្រីមានដើមត្នោតច្រើន ហើយម្យ៉ាងទៀតមុខរបរឡើងត្នោតនេះ គឺពីមុនឪពុកអ្នកស្រីជាអ្នកឡើង ប៉ុន្តែដោយបច្ចុប្បន្នក៏គាត់មានអាយុច្រើនហើយ ដូច្នេះស្វាមីរបស់អ្នកស្រីក៏ចាប់យកមុខរបរនេះបន្ត។

អ្នកស្រីបានរៀបរាប់បន្ថែមថា គ្រួសារអ្នកស្រីក៏មានដីធ្វើស្រែចំការមួយចំនួនដែរ ប៉ុន្តែក្រៅពីមុខរបរស្រែចំការ នៅរដូវប្រាំងគ្រួសាររបស់អ្នកស្រីក៏ចាប់យកមុខរបរឡើងត្នោតជាបន្ត ដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃ ដោយកន្លងមកគ្រួសារអ្នកស្រីអាចផលិតទឹកត្នោតផ្អែមបានចាប់ពី ៥០លីត្រដល់ ៧០ លីត្រ ក្នុងមួយថ្ងៃ ឯការលក់វិញគឺអ្នកស្រីច្រកក្នុងដបទឹកសុទ្ធក្នុងមួយដបតម្លៃ ១ ពាន់រៀល ហើយប្រសិនបើលក់មិនអស់អ្នកស្រីអាចយកទឹកត្នោតនោះទៅកែច្នៃ កូរជាស្ករត្នោតដើម្បីលក់បន្ត។

នៅរដូវវស្សាឈានចូលមកដល់បែបនេះ ការផលិតទឹកត្នោតផ្អែម មានការថយចុះច្រើនស្ទើរតែបញ្ចប់ទៅហើយ ព្រោះវាជារដូវភ្លៀងដែលមិនអាចផលិតបាន ដូច្នេះមួយរយៈចុងក្រោយនេះការផលិតទឹកត្នោតផ្អែមក្នុងមួយថ្ងៃបានត្រឹមតែ ១០ លីត្រតែប៉ុណ្ណោះ ហើយមួយរយៈខ្លីទៅមុខការផលិតនឹងត្រូវបញ្ចប់ហើយ ដោយសារទីមួយទឹកភ្លៀងអាចចូលទៅក្នុងបំពង់ ទីពីរ ការឡើងតាមបង្អោងឬស្សីមានការរអិលដោយសារសំណើមទឹកភ្លៀង វាអាចប្រឈមនឹងហានិភ័យដូច្នេះការផលិតទឹកត្នោតផ្អែមនឹងត្រូវបញ្ចប់ នៅពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


