អាជីព
លក្ខណៈពិសេស ៤ យ៉ាងសម្រាប់អ្នកគ្រងតំណែងថ្មីដែលត្រូវមានជាចាំបាច់
ការគ្រប់គ្រងមនុស្ស ពិតជាមិនងាយស្រួលនោះទេ។ ធនធានមនុស្ស មិនមែនជាធនធានសម្ភារឡើយ ដូច្នេះតែងទាមទារជំនាញ និងទេពកោសល្យខ្ពស់ ទើបដឹកនាំក្រុមឲ្យរលូនទៅបាន។
អ្វីដែលរឹតពិបាកបន្ថែមទៀតនោះ គឺអ្នកគ្រប់គ្រងថ្មី ទើបតែឡើងនៅទីតាំងឈរជើងថ្មី។ ប៉ុន្តែលើលោកនេះ គ្មានអ្វីងាយស្រួលស្រាប់ហើយ។ បានឱកាសហើយ ប្រឹងធ្វើប៉ុន្មានយ៉ាងខាងក្រោមនេះទៀតទៅ៖
បង្កើតបរិយាកាសសហការគ្នា

បង្កើតបរិយាកាសសហការជាមួយបុគ្គលិកគ្រប់ផ្នែក នោះនឹងទទួលបានការគោរពនិងឲ្យតម្លៃសម្រាប់អ្នកគ្រប់គ្រងថ្មីទាំងឡាយ។ ក្នុងនាមជាអ្នកគ្រប់គ្រង ត្រូវតែជាអ្នកចាប់ផ្ដើមបង្កើតវប្បធម៌ក្រុមហ៊ុនដែលមានការស្វាគមន៍គ្នាមុនអ្នកផ្សេង។ យើងអាចលើកទឹកចិត្ត ឲ្យមានការប្រាស្រ័យទាក់ទង និងបញ្ចេញមតិយោបល់តាមរយៈការប្រជុំគ្នាមួយទល់មួយជាប្រចាំ និងផ្តល់អាទិភាពឲ្យសមាជិកក្រុមទាំងអស់ស្មើៗគ្នា។
តម្រង់ទិសបុគ្គលិក
ក្នុងនាមជាអ្នកគ្រប់គ្រងថ្មីម្នាក់ គួរតែផ្តោតលើការជួយបុគ្គលិករបស់ខ្លួនឲ្យរីកចម្រើនជាលក្ខណៈបុគ្គលនិងរួមគ្នា។ ត្រូវស្គាល់បុគ្គលិកតាមកម្រិតផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះយើងអាចជួយពួកគេបង្កើនសមត្ថភាពឲ្យកាន់តែល្អប្រសើរ។ បន្ថែមពីលើនោះទៀត ខ្លួនជាអ្នកដឹកនាំ ត្រូវស្វែងរកអ្វីដែលដំណើរការនិងអ្វីដែលមិនដំណើរការនៅក្នុងស្ថាប័ន ហើយដោះស្រាយបំបាត់បញ្ហា ដូច្នេះនិយោជិកអាចបំពេញការងារបានយ៉ាងល្អ។
រក្សាទំនាក់ទំនងឲ្យល្អបំផុត

ការប្រាស្រ័យទាក់ទងគឺជាកម្លាំងរុញច្រាននៅពីក្រោយទំនាក់ទំនងសង្គមជោគជ័យទាំងឡាយ។ ជាពិសេសក្នុងឋានៈជាអ្នកគ្រប់គ្រង វារឹតតែត្រូវការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនមិនថាអ្នកក្រៅស្ថាប័ន ឬបុគ្គលិកក្រោមបង្គាប់ ឬមិត្តរួមការងារផ្សេងទៀតនោះទេ។ ទោះបីយើងជាមេកោយ បើសិនត្រូវការអ្នកជួយ នោះសុំជំនួយទៅ។ ចាប់ផ្តើមជជែកដោយបើកចំហរដើម្បីបង្កើនទំនុកចិត្តចំពោះគ្នា។
ជំរុញទឹកចិត្តបុគ្គលិកគ្រប់គ្នា

បុគ្គលិកម្នាក់ៗរមែងចង់បានតម្លៃរបស់ខ្លួន ទោះពួកគេស្ថិតក្នុងតួនាទីតូចតាចក៏ដោយ។ បើសិនពួកគេទទួលអារម្មណ៍ថាខ្លួនគ្មានតម្លៃ នោះពួកគេនឹងគ្មានកម្លាំងចិត្តធ្វើការទេ។
អ្នកគ្រប់គ្រងថ្មីគួរតែចំណាយពេលខ្លះដើម្បីស្វែងយល់ពីភាពខ្លាំងរបស់សមាជិកក្រុមនីមួយៗ និងចំណុចដែលពួកគេត្រូវការការគាំទ្របន្ថែម។ សកម្មភាពនេះ ធ្វើឲ្យនិយោជិកឃើញថា យើងកំពុងជម្រុញនិងលើកទឹកចិត្តពួកគេឲ្យធ្វើបានល្អក្នុងតួនាទីរបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BND
ចុចអាន៖ចង់ក្លាយជាថ្នាក់នាយក (director) ក្នុងវ័យសាមប្លាយ?
ចុចអាន៖៤ វិធី ពីអ្នកគ្រប់គ្រងទូទៅ ក្លាយជាប្រធានគ្រប់គ្រងក្រុមហ៊ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


