Connect with us

អាជីព

៤ វិធី​ ពី​អ្នក​គ្រប់គ្រង​ទូទៅ ​ក្លាយ​ជា​​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន

បានផុស

នៅ

តើ​ត្រូវ​ការ​អ្វី​ខ្លះ ​ដើម្បី​ឈាន​ដល់​តំណែង​ជា​ថ្នាក់​ដឹកនាំ? បើ​ចង់​ធ្វើ​ក្លាយ​ជា​នាយក​ម្នាក់ ​តើ​អ្នក​ទៅដល់​ទីនោះ​យ៉ាងដូចម្ដេច?
ខាងក្រោម​នេះ ​គឺជា​លក្ខណៈ​ទាំង៤ ដែល​អ្នក​ត្រូវ​តែ​មាន ​ពី​កម្រិត​អ្នក​គ្រប់គ្រង​ទូទៅឈាន​ដល់​ជា​នាយក​គ្រប់គ្រង។

១. អភិវឌ្ឍ​អ្នក​គ្រប់គ្រង​ផ្សេង​ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចរិត​សំខាន់​បំផុត​ដែល​អ្នក​គួរ​មាន ​នៅ​ពេល​ចង់​ក្លាយ​ជា​នាយក​ដែល​មាន​សក្ដានុពល​ខ្ពស់ គឺ​ត្រូវ​តែ​មាន​ទេពកោសល្យ​ សម្រាប់​អភិវឌ្ឍ​អ្នក​គ្រប់គ្រង​ថ្មី។ នេះ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​ ដែល​នាយក​គួរ​ធ្វើ​សម្រាប់​ក្រុមហ៊ុន។

វា​ក៏​ជា​វិធី​ដែល​ក្រុមហ៊ុន​ធានា​ នូវ​ភាព​ជោគជ័យ​ នា​ពេល​អនាគត​របស់​ខ្លួន។  ត្រូវ​ចងចាំ​ថា ​បើ​គ្មាន​បំពង់​បង្ហូរ​ប្រេង​ដ៏​រឹងមាំ ​និង​ជាប់​លាប់​របស់​អ្នក​គ្រប់គ្រង​ទេ ​ទី​បំផុត​ក្រុមហ៊ុន​នឹង​រសាត់​បាត់​ទៅ​ឆ្ងាយ។

វា​មិន​ដូច​នៅ​អាជីព​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ ដែល​អ្នក​ធ្លាប់​ផ្ដោត​ជា​ចម្បង​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​តូចៗ  តែ​ជា​នាយកត្រូវ​តម្រូវ​ឱ្យ​មាន​វិធីសាស្ត្រ​ខុស​គ្នា​ ជា​មូលដ្ឋាន។

. បង្កើត​ខ្លួនឯង​ជា​អ្នក​ដឹកនាំ​មាន​សមត្ថភាព

ជា​នាយក​ត្រូវ​តែ​មាន​សមត្ថភាព​ដឹកនាំ​មនុស្ស​និង​ក្រុម ​ដែល​ពួកគេ​មិន​បាន​គ្រប់គ្រង​ដោយ​ផ្ទាល់។ ម៉្យាង​វិញ​ទៀត​នាយក​ត្រូវ​ដឹកនាំ​គម្រោង​ដែល​មានក្នុង​ក្រុម​ និងផ្នែកជា​ច្រើន​ផ្សេង​ទៀត ​ខុស​ពី​តួនាទី​អ្នក​គ្រប់គ្រង។

៣. កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​ភាព​រីក​ចម្រើន

អ្នក​គ្រប់គ្រង​ត្រូវ​មាន​តួនាទី​ដឹកនាំ​ក្រុម​ ដើម្បី​អនុវត្ត​ដោយ​ភាព​ជឿជាក់​ និង​ដើម្បី​បំពេញ​ ឬ​លើស​ពី​បទដ្ឋាន​ការងារ​ដែល​មាន​ស្រាប់​ ដោយ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម ​ធៀប​នឹង​គោល​ការ​បច្ចុប្បន្ន។

ប៉ុន្តែ​តួនាទីនាយក​ មិន​ដូច​ប្រធាន​គ្រប់គ្រង​ទេ​ នាយក​ត្រូវ​ការ​គិត​ឲ្យ​ប្លែក​ពី​នេះ។ ចាំបាច់​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ លើ​ការ​កំណត់​ស្តង់ដារ​ថ្មី​ជានិច្ច។ ហើយ​ធ្វើ​ការ​​ផ្លាស់ប្ដូរ​ ការ​កែលំអ​ឬ​បង្កើន​ជា​ជំហាន​នៃ​ភាព​ជោគជ័យ។ ជួយ​ជំរុញ​ក្រុម​មួយ​ឱ្យ​ឱប​ក្រសោប​ការ​កែ​លំអ​នៃ​ការ​បញ្ជា​ទិញ​ ដែល​មាន​ទំហំ​ខ្ពស់​ ជាង​ពេល​​បច្ចុប្បន្ន។

៤. បង្រៀន​គំរូ​ដល់​ពួកគេ ​កុំ​ចេញ​តែ​បញ្ជា​ជាង​សកម្មភាព

អ្នក​ដឹកនាំ​ថ្នាក់​គ្រប់គ្រង​ជា​អ្នក​កំណត់​វិធីសាស្ត្រ​និង​សកម្មភាពឲ្យបាន​ត្រឹមត្រូវ​ និង​ទទួល​ខុស​ត្រូវ​ក្រុម​ចំពោះ​ប្រតិបត្តិការ។ ប៉ុន្តែ​នាយក​មិន​ដូច​អ្នក​គ្រប់គ្រង​ឡើយ ​​ពួកគេ​ត្រូវ​តែ​ជា​អ្នក​​ពូកែ​បង្រៀន​ ជំនួស​​ឲ្យការ​ចេញ​តែ​បញ្ជា។ ម៉្យាង​វិញ​ទៀត ​នាយក​ត្រូវ​ការ​ស្វែង​យល់​ពី​គំរូ​នៃ​ការ​បង្កើត​សារ​ ដែល​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​សេណារីយ៉ូ​ណាមួយ ​ហើយ​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​ការ​ផ្ញើ​សារ​ជា​វិធី​ល្អ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនាញ​ទន់​សំខាន់ៗ​ចំនួន ៥ ដែល​អ្នក​ដឹកនាំ​គ្រប់រូប​គួរ​​មាន​ជា​ចាំបាច់

ចុចអាន៖មេដឹកនាំ​ល្អ​គឺ​អ្នក​ដែល​អាច​បង្កើត​មេដឹកនាំ​បន្ត​ជា​ច្រើន​ទៀត​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម