ព័ត៌មានជាតិ
ជនណាបន្លំក្នុងការប្រឡងបាក់ឌុប នឹងត្រូវទទួលពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល ករណីមិនរាងនឹងត្រូវពិន័យទ្វេដង
ក្រសួងអប់រំ យុវជន នឹងកីឡា បានកំណត់យកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនេះ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពអប់រំប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងក៏បានដាក់ចេញនូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះផងដែរ។

យោងតាមប្រការ១២ នៃបទប្បញ្ញត្តិនេះ បទល្មើសនៃការបន្លំក្នុងការប្រឡង តាមមាត្រា៤៩ នៃច្បាប់ស្តីពីការអប់រំ បានចែងថា សាមីខ្លួន ឬជនណាដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡងដូចបានបញ្ញត្តិមាត្រា២៦ នៃច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល។
ករណីមិនរាងចាល សាមីខ្លួនត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍ខាងលើ ហើយត្រូវព្យួរការប្រឡងសម្រាប់រយៈពេល ២ឆ្នាំ ឬហាមឃាត់មិនឱ្យចុះឈ្មោះក្នុងបញ្ជីប្រឡងជាស្ថាពរ។ ចំពោះជនដែលប្រឡងជំនួស ឬបន្លប់គ្រប់រូបភាពក្នុងការប្រឡង ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


