Connect with us

ព័ត៌មានជាតិ

ថ្នាល CambodiaTrade នាំ​ផលិតផល​ខ្មែរ​រាប់​រយ​មុខ​ទៅ​លក់​លើ​ទីផ្សារអន្តរជាតិ

បានផុស

នៅ

ថ្នាល​ពាណិជ្ជកម្ម​អេឡិចត្រូនិច CambodiaTrade ​បានកំពុង​ជួយពង្រីកសក្តានុពល​ក្នុងការនាំ​ផលិតផល​​ខ្មែរ​រាប់រយមុខ​ចូលទៅទីផ្សារបរទេស។

លោក ប៉ែន សុវិជាតិ​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ​បច្ចុប្បន្នក្រសួងមានថ្នាលបច្ចេកវិទ្យាមួយឈ្មោះថា CambodiaTrade​ សម្រាប់លក់ទំនិញខ្មែរទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ថ្នាល CambodiaTrade មាន​ទំនិញ​ខ្មែរ​រាប់​រយ​មុខ​បែងចែក​ជា ៥ ប្រភេទ​ដូចជា​ ផ្នែក​វត្ថុ​អនុស្សាវរីយ៍ និង​សិប្បកម្មដែលមានប្រមាណ ៤៥២ មុខ ផ្នែក​​ម្ហូបអាហារនិង​ភេសជ្ជៈមាន ៤១៥ មុខ​​ ផ្នែក​​សម្លៀកបំពាក់ និង​​ស្បែកមានចំនួន ២១៧ មុខ រួម​ទាំង​ផលិតផល​សាប៊ូ​និង​គ្រឿង​សំអាង​មានប្រមាណ​​ ២១៦ មុខ។

​ការជំរុញប្រើប្រាស់​ផលិតផលក្នុងស្រុក​ ជួយឱ្យ​កម្ពុជា​អាចជំនួស​​ផលិតផល​ដែលធ្លាប់តែទិញពីបរទេស ងាក​មកប្រើប្រាស់​ផលិតក្នុងស្រុក​បណ្តើរៗ​​។

លោក ប៉ែន សុវិជាតិ​ បានគូសបញ្ជាក់​ថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំកសាងកេរ្តិ៍ឈ្មោះផលិតផលខ្មែរ​ ក្រោមស្លាកសញ្ញា “Made in Cambodia” ដើម្បីជំរុញ និងជ្រៀតចូលទៅក្នុងទីផ្សារបរទេស ព្រមទាំងលើកទឹកចិត្តដល់​សហគ្រាស​ SME ឱ្យបង្កើនការផលិតក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូលទំនិញពីក្រៅប្រទេស។

បន្ត​ចុចអាន៖ មិនពិបាករកផលិតផលខ្មែរឡើយ ព្រោះផ្សារពាណិជ្ជកម្ម “CambodiaTrade” មានលក់ផលិតផលក្នុងស្រុក ១០០%

បើតាម​ប្រធាន​សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​កត់​សម្គាល់​ឃើញ​ពី​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ បាន​កើន​ចំណែក​ទីផ្សារ​បាន​ប្រមាណ ៣០% ខណៈ​​ពលរដ្ឋ​បាន​​​រួម​គ្នា​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ថៃ និង​​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុកកាន់តែផុលផុស។

ក្នុង​វេទិកា​សារព័ត៌មាន​ក្រោម​យុទ្ធនាការ​​ «រួម​គ្នា​ផលិត ​រួម​គ្នា​ប្រើ​ផលិត​ផល​ជាតិ»​ ​ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​បាន​បញ្ជាក់​ថា ប្រជាជនខ្មែរ​បាន​ងាក​មកគាំទ្រផលិតផលក្នុងស្រុកមាន​សន្ទុះ​កើន​ឡើង​ ខណៈ​ដែល​សហគ្រាស​ក្នុង​ស្រុក​ក៏​ខិតខំ​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម ឆ្លើយតប​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក។

ថ្លែង​នៅ​ក្នុង​​ពិធី​ជួប​សំណេះសំណាល​ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និង​សិប្បកម្ម​កម្ពុជា នាយករដ្ឋមន្រ្តី​កម្ពុជា​សម្តេចធិបតី ហ៊ុន ម៉ាណែត មើល​ឃើញ​សក្តានុពល​ក្នុង​ការ​ពង្រីក​ផលិត​ផល​ផលិតក្នុង​ស្រុក​ ខណៈ​សម្តេច​​សង្កត់ធ្ងន់ថា​ ជា​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ទៅ​លើ​ការ​នាំចូល​ម្ហូបអាហារ និង​របស់​របរ​ប្រើប្រាស់​ក្នុងផ្ទះ​ប្រចាំថ្ងៃ​ពី​ក្រៅ​ប្រទេស។

បើតាម​នាយករដ្ឋមន្រ្តី​កម្ពុជា ប្រសិន​បើ​កម្ពុជា​​អាច​បង្វែរ​ការ​ចំណាយ​នេះ​ត្រឹមតែ ៣០% មក​​​គាំទ្រ​ធុរកិច្ច​ និង​ផលិតផល​ក្នុងស្រុក ក៏​នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​បាន​យ៉ាង​ច្រើន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម