ព័ត៌មានជាតិ
មិនពិបាករកផលិតផលខ្មែរឡើយ ព្រោះផ្សារពាណិជ្ជកម្ម “CambodiaTrade” មានលក់ផលិតផលក្នុងស្រុក ១០០%
ស្របពេលកម្ពុជាកំពុងជំរុញលើការគាំទ្រផលិតផលក្នុងស្រុក និងពហិការមិនចង់ប្រើផលិតផលពីបច្ចាមិត្ត កម្ពុជាថ្មី សូមណែនាំ ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្នាក់ជាតិ របស់ក្រសួងពាណិជ្ជកម្មមួយឈ្មោះ CambodiaTrade ដែលដំណើរការតាំងពីចុងខែមីនា ឆ្នាំ២០២២មកម្ល៉េះ ក្នុងការលក់ផលិតផលខ្មែរ ហើយអាចចុះឈ្មោះលក់ និងទិញផងដែរ។

គិតមកដល់ពេលនេះ CambodiaTrade បានដំណើរការជាង ៣ឆ្នាំហើយ ក្នុងបេសកកម្មដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ដែលធ្វើយ៉ាងណាឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ពិសេស គឺជំរុញសក្តានុពលនៃការលក់ផលិតផលខ្មែរ ឱ្យបានដល់អតិថិជនទាំងក្នុង និងក្រៅស្រុក តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក នៃសេដ្ឋកិច្ចឌីជីថល។

CambodiaTrade ជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ ផ្សារនេះ បង្កើតឡើងក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផល (Enhanced Intergrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្ម Go4eCAM ។
បច្ចុប្បន្ន មានផលិតផលខ្មែរជាច្រើនប្រភេទបានដាក់លក់លើផ្សារពាណិជ្ជកម្មនេះ ដែលផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ក្នុងការស្វែងរកទំនិញដែលខ្លួនត្រូវការ។ សូមចុចចូលតាមរយៈលីងនេះ https://cambodiatrade.com/auth/login ។



បើតាមក្រសួងពាណិជ្ជកម្ម ដើម្បីមានសិទ្ធិប្រើប្រាស់ ផ្សារខេមបូឌាត្រេដ (Cambodia Trade) សហគ្រាសធុនតូចនិងមធ្យម ត្រូវតែជាក្រុមហ៊ុន ឬសហគ្រាស ដែលបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម។ ជាមួយគ្នានេះ ត្រូវមានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព និងលក់បានតែផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា។
គួររំលេចដែរថា ផលិតផលដែលធ្វើដោយដៃ អាចនឹងមានតម្លៃខ្ពស់ខុសពីចេញពីរោងចក្រដែលពលរដ្ឋខ្មែរធ្លាប់ប្រើកន្លងមក តែបើនិយាយពីអត្ថប្រយោជន៍នៃផលិតផលក្នុងស្រុក គឺមានសុវត្ថិភាពសម្រាប់សុខភាពបំផុត ព្រោះទូទៅផ្សំឡើងដោយវត្ថុធាតុដើមពីធម្មជាតិ មិនបារម្ភពីសារធាតុរក្សាទុកក្នុងផលិតផលជាដើម។ល។
ទាក់ទងនឹងការគាំទ្រផលិតផលក្នុងស្រុកនេះដែរ អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ពិសេសអ្នកស្ថិតក្នុងវិស័យជំនួញ ក៏ធ្លាប់បានលើកឡើងដូចគ្នាដែរថា ទោះជាកម្ពុជាស្ថិតនៅដំណាក់កាលនៃការចាប់ផ្តើមងាកមកពង្រីកការផលិតផលិតផលក្នុងស្រុក ប៉ុន្តែបើខ្មែររួមគ្នាគាំទ្រផលិតផលជាតិឱ្យផុសផុល រយៈពេលយូរទៅ ជឿថា អាចពីសិប្បកម្មធនតូច និងមធ្យម ប្រែក្លាយជារោងចក្រ សហគ្រាសសម្រាប់នាំចេញជាក់ជាមិនខាន៕ អត្ថបទ៖ សុធាវី


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


