ជីវិតកម្សាន្ដ
ជូរី ល្អហួស ក្លាយជាម្ចាស់មកុដថ្មី Miss Teen Icon Cambodia ដើម្បីតំណាងជាតិ ត្រៀមទៅប្រកួតនៅឥណ្ឌា
ក្រោយគ្រងមកុដ Miss Teen Cambodia 2025 បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បន្តទទួលបានការតែងតាំងជាផ្លូវការជា Miss Teen Icon Cambodia 2026 ដើម្បីត្រៀមធ្វើជាតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Teen Icon International 2026 ដែលគ្រោងរៀបចំនៅប្រទេសឥណ្ឌា ឆាប់ៗខាងមុខនេះ។

ជាការពិត ក្រោយក្លាយជាម្ចាស់មកុដនៃ Miss Teen Cambodia 2025 ជូរី ល្អហួស នឹងតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិជាមួយបេក្ខភាពមកពីជាង ៤០ ប្រទេស។ នាងបានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពឱ្យអស់ពីលទ្ធភាព និងមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ខណ: ល្អហួស បានសន្យាថា នឹងមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។
ជាការកត់សម្គាល់ ជូរី ល្អហួស ជារឿយៗតែងធ្វើឱ្យមហាជនសរសើរពេញចិត្តខ្លាំងពីភាពលេចធ្លោរបស់នាង ដែលមានទាំងសមត្ថភាពចំណេះដឹងរូបសម្រស់ព្រមទាំងទឹកចិត្តដ៏មុតមាំនៃស្មារតីស្នេហាជាតិ និងចូល រួមលើកស្ទួយវប្បធម៌ខ្មែរដែលស័ក្តិសមជាបវរកញ្ញាវ័យក្មេងដ៏មានឥទ្ធិពលក្នុងការតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ។
ទន្ទឹមគ្នានេះដែរ ក្នុងការប្រកួតលើឆាកអន្តរជាតិបវរកញ្ញា យុវតី ជូរី ល្អហួស ក៏តម្រូវឱ្យត្រៀមខ្លួនតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen International 2026 ដែលធ្វើឡើងនៅឯប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២៦។
គេចាំបានដែរថា ល្អហួស ធ្លាប់អះអាងថា នៅពេលដែលចេញទៅប្រកួតលើឆាកអន្តរជាតិហើយឃើញបេក្ខភាពប្រទេសផ្សេងៗខ្លាំងធ្វើឱ្យខ្លួនរឹតតែមានកម្លាំងចិត្តចង់ប្រកួតបញ្ចេញសមត្ថភាពថែមទៀត។ នាងក៏ប្តេជ្ញានូវឆន្ទ:ដ៏មោះមុតរបស់ខ្លួនក្នុងការនាំយកទង់ជាតិ និងសំឡេងក្នុងនាមជាកូនខ្មែរដើម្បីលាតត្រដាងបកស្បែកមុខទង្វើព្រៃផ្សៃរបស់សៀម លេីឆាកអន្តរជាតិឱ្យពិភពលោកដឹងកាន់តែច្បាស់អំពីការឈ្លានពាន និងការឈឺចាប់ដល់ពលរដ្ឋកម្ពុជាផងដែរ។
ឯការតែងតាំងជា Miss Teen Icon Cambodia 2026 ត្រូវបានចាត់ទុកជាជំហានថ្មីមួយទៀតក្នុងដំណើររបស់ ជូរី ល្អហួស លើវិស័យបវរកញ្ញា ខណៈអ្នកគាំទ្រជាច្រើនកំពុងរំពឹងថា នាងនឹងអាចបង្ហាញសមត្ថភាពបានយ៉ាងល្អ និងនាំមកនូវកិត្តិយសជូនកម្ពុជានៅលើឆាក Miss Teen Icon International 2026 ផងដែរ៕ ដោយ៖ ចាន់រ៉ា




-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


