Connect with us

ព័ត៌មានជាតិ

ACU រៀបចំមន្ត្រី និងអ្នកសង្គេតការណ៍ជាង ៤ពាន់នាក់ ដើម្បីទប់ស្កាត់បាតុភាពមិនប្រក្រតីក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ

បានផុស

នៅ

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ខ្លួនបានរៀបចំមន្ត្រីនគរបាលយុត្តិធម៌ ACU មន្ត្រី ACU និងអ្នកសង្គេតការណ៍ស្ម័គ្រចិត្តរបស់ ACU ជាង ៤ពាន់នាក់ ដើម្បីទប់ស្កាត់បាតុភាពភាពមិនប្រក្រតីនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម(បាក់ឌុប) ឆ្នាំ ២០២៦នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតជូនដំណឹងរបស់ ACU ក្នុងចំណោមជាង ៤ពាន់នាក់ នោះមាន មន្ត្រីនគរបាលយុត្តិធម៌ ACU និងមន្ត្រី ACU ចំនួន ៥៦១នាក់ និងអ្នកសង្គេតការណ៍ស្ម័គ្រចិត្ត ៤ ១៥០នាក់។ អ្នកសង្គេតការណ៍ស្ម័គ្រចិត្ត មានតួនាទីជួយដល់  ACU ក្នុងការប្រមូលព័ត៌មាន-ភស្តុតាង និងរាយការណ៍ជូន ACU និងជូនសាធារណជននូវអ្វិដែលខ្លួនបានឃើញ បានប្រទះ បានឮ និងបានដឹង(មានឧបសម្ព័ន្ធ)។

ទន្ទឹមនឹងការរៀបចំមន្ត្រី និងអ្នកសង្គេតការណ៍ ACU ក៏បន្តអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួមមានច្បាប់ និងបទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តដោយផ្ទាល់មួយចំនួនដូចជា ច្បាប់ស្តីពីការអប់រំ សារាចររាជរដ្ឋាភិបាលណែនាំស្ត្តីពីការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនៅពេលប្រឡង ប្រកាស សេចក្តីណែនាំចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

បន្ថែមពីលើនេះ ACU ក៏មានក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល សារាចរ ប្រកាស សេចក្តីណែនាំ បទប្បញ្ញត្តិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតសម្រាប់ការអនុវត្តក្នុងពេលប្រឡងនេះផងដែរ។

គួរជម្រាបដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នឹងធ្វើឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម