ព័ត៌មានជាតិ
ប្រជាកសិករនៅស្រុកឈូកលើកឡើងថា ផលិតផល និងកសិផលក្នុងស្រុករបស់ពួកគេកំពុងមានទីផ្សារ និងគាំទ្រខ្លាំងពីមហាជន
លោក ឆាយ សុីនឿន ជាម្ចាស់សិប្បកម្មកែច្នៃប្រេងដូង និងកសិករម្ចាស់ចម្ការដូងនៅស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថា ពួកគេកំពុងសប្បាយរីករាយក្នុងការប្រកបមុខរកទទួលទាន ព្រោះផលិតផល និងកសិផលក្នុងស្រុករបស់ពួកគេមានការនិយមគាំទ្រប្រើប្រាស់ និងទទួលទានកាន់តែច្រើនឡើងៗ។ ពួកគេគ្រោងពង្រីក និងកែច្នៃបង្កើនមុខរបរបន្ថែមដើម្បីលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាល។

លោក ចេង គឹមហុង អ្នកលក់ទាអាំងនៅស្រុកឈូក បានបញ្ជាក់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានយកចិត្តទុកដាក់អភិវឌ្ឍខេត្ត ទាក់ទាញទេសចរឲ្យមកយ៉ាងច្រើន ខណៈដែលលោក សៅ មឿន អភិបាលស្រុកឈូក បានរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបានល្អប្រសើរ ធ្វើឲ្យការលក់ទាអាំងនៅឈូកដាច់បានច្រើនជាងមុន ព្រោះមានកន្លែងចតរថយន្តត្រឹមត្រូវ។

ដូចគ្នានេះដែរ លោក ឆាយ ស៊ីនឿន ជាម្ចាស់សិប្បកម្មប្រេងដូង “The coconut” មិនត្រឹមតែអាចបង្កើនការផលិតទ្វេដងទេ ថែមទាំងបង្កើនចំណេះជំនាញ កែច្នៃផលិតសាប៊ូដុំ និងផលិតជីកសិកម្មធម្មជាតិពីសំបកដូងថែមទៀត។

ចំណែកលោក ស៊ន សុខហេង ម្ចាស់ចម្ការដូងឯនោះវិញ ក៏បានប្រាប់ឲ្យដឹងដែរថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ មន្ត្រីជំនាញកសិកម្ម ក្នុងការផ្តល់បច្ចេកទេស និងជំរុញទីផ្សារ គ្រួសារលោកដែលជាកសិករដាំដំណាំដូង បន្លែរួមផ្សំ និងការចិញ្ចឹមសត្វ មានជីវភាពកាន់តែប្រសើរ ពិសេសពេលដែលមិនមាននាំចូលកសិផលពីប្រទេសថៃ។

ប្រជាពលរដ្ឋស្រុកឈូក បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ ដែលបាននិងកំពុងជួយជំរុញ និងលើកកម្ពស់ផលិតផល និងកសិផលក្នុងស្រុក ដែលជាផ្នែកមួយសំខាន់ជួយលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារកសិករ ផលិតករ និងអាជីវករ ហើយបានអំពាវនាវឲ្យពលរដ្ឋ និងរាជរដ្ឋាភិបាលបន្តជួយគាំទ្របន្តទៀត៕
អត្ថបទ៖ សឹង រ៉ាត់








-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


