កីឡា
កីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា និងក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជា Galaxy Phoenix បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិរៀងៗខ្លួន។
ក្រុមបាល់ទាត់នារីកម្ពុជា

ក្រុមបាល់ទាត់នារីកម្ពុជា បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ាន AFF Women’s Cup ឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីការប្រកួតសន្សំពិន្ទុលើកទី១ ឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-១ និងការប្រកួតសន្សំពិន្ទុលើកទី២ បានស្មើជាមួយ ឥណ្ឌូណេស៊ី ដោយលទ្ធផល ១-១ ដើម្បីរកបាន ៤ ពិន្ទុ ឈរលេខ ១ ពូល B។ នៅពូលជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏មាន ៤ ពិន្ទុ ឈរលេខ ២ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជា ជួប ក្រុមនារីឡាវ ដែលជាក្រុមលេខ ២ ក្នុងពូល A ខណៈក្រុមនារីឥណ្ឌូណេស៊ី ជួបក្រុមនារីសិង្ហបុរី ជាក្រុមលេខ ១ ក្នុងពូល A។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើនៅថ្ងៃទី១៩ ខែកក្កដា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។
ក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជា Galaxy Phoenix
ងាកទៅចាប់អារម្មណ៍ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MLBB Women’s International ដែលហៅកាត់ MWI ឆ្នាំ ២០២៦ សម្រាប់ក្លិបអាជីពនៅទីក្រុងបារីស ប្រទេសបារាំង ក្រុមកីឡាការិនី Galaxy Phoenix បានកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈជ័យជម្នះ ៣ លើកជាប់គ្នាដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គជម្រុះក្នុងពូលលើកទី១ ក្រុមនារីតំណាងកម្ពុជា Galaxy Phoenix បានយកឈ្នះក្រុមរបស់ហ្វីលីពីន Natus Vincere ដោយលទ្ធផល ២-០ និងការប្រកួតលើកទី២ ឈ្នះក្រុម Falcons Vega Mena របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល ២-០ ទៀតដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
នៅវគ្គ ៨ ក្រុមចុងក្រោយ ក្រុមនារីកម្ពុជា Galaxy Phoenix បានយកឈ្នះក្រុមនារីចិន SAETA ដោយលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាលើកដំបូងដែលក្រុមនារីតំណាងឲ្យប្រទេសកម្ពុជា បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
អ្វីដែលគួរឲ្យចាប់អារម្មណ៏នោះគឺនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Galaxy Phoenix ត្រូវជួបក្រុមហ្វីលីពីន Natus Vincere ជាថ្មី បន្ទាប់ពីក្រុមនារីកម្ពុជាធ្លាប់បានឈ្នះកាលវគ្គជម្រុះក្នុងពូលម្តងហើយ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើនៅយប់ថ្ងៃទី១៧ ខែកក្កដានេះដែលប្រើរូបមន្ត ៥ វគ្គ (Best of 5)។
នៅសល់តែមួយជំហានទៀតប៉ុណ្ណោះ ក្រុមនារីកម្ពុជា នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯក មេដាយមាស និងប្រាក់រង្វាន់ ១៥ ម៉ឺនដុល្លារ៕

ប្រាក់រង្វាន់
- ក្រុមជើងឯក៖ ពាន មេដាយមាស និងប្រាក់រង្វាន់ ១៥ ម៉ឺនដុល្លារ
- ក្រុមលេខ ២៖ ពាន មេដាយប្រាក់ និងប្រាក់រង្វាន់ ៩ ម៉ឺនដុល្លារ
- ក្រុមលេខ ៣៖ ពាន មេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារ
- ក្រុមលេខ ៤៖ ៣ ម៉ឺនដុល្លារ
អត្ថបទ៖ វិរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


