Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ និង​ភាគី​អ៊ីរ៉ង់ អះអាង​ផ្ទុយគ្នា​លើ​ការ​ដោះលែងស្ត្រីអាមេរិក ដែលទីក្រុង​តេហេរ៉ង់​ចាប់ខ្លួន​​

បានផុស

នៅ

​មន្ត្រី​តុលាការរបស់អ៊ីរ៉ង់ បានបដិសេធថា ពុំមានអ្នកទោសជនជាតិអាមេរិកណាម្នាក់ ត្រូវបានដោះលែង ឬដោះដូរចេញពីពន្ធនាគាររបស់​អ៊ីរ៉ង់​នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Press TV កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

ការប្រកាសបដិសេធរបស់ភាគីអ៊ីរ៉ង់ បាន​​កើត​​មាន​ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃាត់ខ្លួន ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Biden កាលពីខែធ្នូ ឆ្នាំ ២០២៤ ត្រូវបានដោះលែងហើយ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័នតុលាការបានបញ្ជាក់ថា តាមរយៈការត្រួតពិនិត្យបង្ហាញថា ពុំមានអ្នកទោសជនជាតិអាមេរិកដែលត្រូវបានកាត់ទោស ឬបុគ្គលដែលរងការចោទប្រកាន់ពីបទធ្វើការស៊ើបការណ៍សម្ងាត់ឲ្យអាមេរិក ដែលមានភិនភាគដូចការរៀបរាប់របស់លោក ត្រាំ ឬក៏ជនជាប់ឃុំជនជាតិអាមេរិកណាម្នាក់ផ្សេងទៀត ត្រូវបានដោះលែងពីពន្ធនាគារអ៊ីរ៉ង់ ឬត្រូវបានដោះដូរនោះឡើយ។

យោងតាមការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៥ ខែកក្កដា លោកត្រាំ បានថ្លែងអំណរគុណដល់ភាគីអ៊ីរ៉ង់ ដោយចាត់ទុកទង្វើនេះថាជា «កាយវិការបង្ហាញពីទឹកចិត្តល្អ»។ លោកបានបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកដែលត្រូវបានឃាត់ខ្លួនដោយខុសច្បាប់រូបនោះ ពេលនេះបានចាកចេញពីទឹកដីអ៊ីរ៉ង់ដោយសុវត្ថិភាព និងមានសុខភាពល្អជាធម្មតាហើយ។ ទោះជាយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះ ឬលម្អិតអំពីអត្តសញ្ញាណ និងមូលហេតុនៃការចាប់ខ្លួនស្ត្រីរូបនោះឡើយ។

យ៉ាងណាមិញ ការប្រកាសរបស់លោកត្រាំ ជុំវិញការដោះលែងស្ត្រីរូបនេះ បានធ្វើឡើងចំពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយកំពុងស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីមានការចុះអនុស្សរណៈយោគយល់គ្នា (MOU) មួយកាលពីពាក់កណ្តាលឆ្នាំ ២០២៦ ប៉ុន្តែត្រូវបានរាំងស្ទះទៅវិញដោយសារតែការវាយប្រហារយោធា និងការដាក់ទណ្ឌកម្មថ្មីៗ។

ការដែលស្ថាប័នតុលាការអ៊ីរ៉ង់ចេញមុខបដិសេធភ្លាមៗ បន្ទាប់ពីការអះអាងរបស់លោកនេះ ត្រូវបានគេមើលឃើញថា អាចជាការឆ្លុះបញ្ចាំងពីភាពខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលស៊ីវិលអ៊ីរ៉ង់ និងក្រុមអ្នកអភិរក្សនិយមក្នុងប្រព័ន្ធតុលាការ ឬក៏ជាយុទ្ធសាស្ត្រការទូតវាយតម្លៃគ្នាទៅវិញទៅមកនៅក្នុងដំណាក់កាលចរចាដ៏រសើប៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​ក្រសួងការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់​លែងខ្វល់​អំពីការចរចាជាមួយ អាមេរិក





Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម