Connect with us

កីឡា

យុវតី​ បឿន ស្រីឡែន​ ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយ​ដល់គ្រួសារ​ និង​សាងកេរ្តិ៍ឈ្មោះ​លើ​វិថីកីឡា​មួយ​នេះ

បានផុស

នៅ

កីឡា​ការិនី​ថ្នាល​ បឿន​ ស្រីឡែន​ ថា​រូប​គេ​ចាប់​អាជីព​ប្រដាល់​នេះ​ព្រោះ​ចង់​ជួយ​រក​ចំណូល​ដល់​ក្រុម​គ្រួសារ​ផង​ និង​ចង់​ល្បីឈ្មោះ​ដូច​រៀមច្បង​មួយ​ចំនួន​ដែល​កំពុង​ទទួល​បាន​ជោគជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី​ បឿន​ ស្រីឡែន

យុវតី​ បឿន​ ស្រីឡែន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ចូលហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​ជា​មួយ​លោក​ ឡុង​ វិបុល​ បាន​រយៈពេល​ជាង​ ១ឆ្នាំ​មក​ហើយ។​ ពី​មុន​រូប​គេ​រៀន​ផង​ និង​ហ្វឹកហាត់​ប្រដាល់​ផង​ ប៉ុន្តែ​ដោយ​សារ​តែ​ជីវភាព​ក្រុម​គ្រួសារ​ពិបាក​ខ្លាំង​ក៏​សម្រេច​ចិត្ត​ឈប់​ហើយ។​

យុវតី​ បឿន​ ស្រីឡែន

កីឡាការិនី​វ័យ​ ១៤​ឆ្នាំ​រូប​នេះ​សង្ឃឹម​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​ និង​អាច​រក​ថវិកា​បាន​ជា​បណ្ដើរៗ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​កាត់​បន្ថយ​ការ​លំបាក​ខ្លះៗ។​ ស្រីឡែន​ ចង់​ល្បីឈ្មោះ​ក្នុង​គុន​ខ្មែរ​នេះ​ដូច​រៀមច្បង​ ទូច​ ចាន់វត្តី​ ធន់​ ស្រីពី​ ជា​ដើម។​ ព្រោះ​រូប​គេ​មើល​ឃើញ​ពី​សមត្ថភាព​ខ្លាំង​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ។​

យុវតី​ បឿន​ ស្រីឡែន

បញ្ជាក់​ដែរ​ថា​ បឿន​ ស្រីឡែន​ ចូលហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​បាន​រយៈពេល​ជាង​ ១ឆ្នាំ​មក​ហើយ។​ រូប​គេ​ជា​កូន​សិស្ស​លោក​ ឡុង​ វិបុល​ នៃ​ក្លឹប​វិបុលដារិទ្ធ​ពោធិ៍សែនជ័យ។​ កាល​ពី​ម្សិលមិញ​នេះ​ផង​ដែរ​ ស្រីឡែន​ បាន​ឈ្នះ​មេដាយ​មាស១គ្រឿង​លើ​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ​ក្នុង​កម្មវិធីប្រកួតកីឡាជ្រើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៦៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម