ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី អ៊ីស្រាអែល ជឿលើដំណោះស្រាយតាមរយៈការទូតជាមួយអ៊ីរ៉ង់ ប៉ុន្តែគាំទ្រអាមេរិកវាយប្រហារ
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បាននិយាយថា លោកនៅតែជឿជាក់ចំពោះដំណោះស្រាយតាមផ្លូវការទូត ថាជាផ្លូវដ៏ល្អបំផុតដើម្បីដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ ខណៈពេលដែលលោកបានស្វាគមន៍ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ថាជាការឆ្លើយតបដ៏ «ម៉ឺងម៉ាត់ និងច្បាស់លាស់»។

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មាន Al Arabiya English នៅទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃទី១៦ ខែកក្កដា លោក Herzog បានលើកឡើងថា លោកមិនមានការភ្ញាក់ផ្អើលទេ ចំពោះការវិវត្តន៍ចុងក្រោយនេះ ដោយលោកបានវាយតម្លៃថា អ៊ីរ៉ង់មានប្រវត្តិដ៏វែងឆ្ងាយក្នុងការរំលោភលើកិច្ចព្រមព្រៀងនានា និងធ្វើសកម្មភាពតាមរយៈអ្នកតំណាងក្នុងតំបន់។
លោកបានគូសបញ្ចាក់ថា «ខ្ញុំជឿជាក់លើដំណោះស្រាយការទូតចំពោះជម្លោះនេះ។ ខ្ញុំគិតថានេះគឺជាអ្វីដែលត្រូវតែធ្វើពិតប្រាកដ ហើយខ្ញុំក៏ដឹងច្បាស់ថា នេះគឺជាជំហរដ៏ច្បាស់លាស់របស់អ៊ីស្រាអែល។ ហេតុដូចនេះ ខ្ញុំរីករាយដែលការឆ្លើយតបរបស់អាមេរិកមានភាពម៉ឺងម៉ាត់ និងច្បាស់លាស់ ដើម្បីឲ្យគ្រប់គ្នាបានយល់ ជាពិសេសជនជាតិអ៊ីរ៉ង់ ថាពួកគេមិនអាចមកលេងសើចនៅទីនេះបានឡើយ» ដោយលោកបានបន្ថែមថា ទីក្រុងតេហេរ៉ង់ត្រូវតែវិលមករកគន្លងត្រឹមត្រូវវិញ ប្រសិនបើចង់ស្វែងរកផ្លូវចេញពីជម្លោះនេះ។
នៅពេលត្រូវបានសួរថា តើសង្គ្រាមជាមួយអ៊ីរ៉ង់គឺជាបរាជ័យជាយុទ្ធសាស្ត្រដែរឬទេ លោក Herzog បានបដិសេធមិនធ្វើការសន្និដ្ឋាននោះឡើយ ដោយលោកលើកឡើងថា កិច្ចប្រឹងប្រែងផ្នែកការទូតនៅតែអាចចាប់ផ្តើមឡើងវិញបាន។
ប្រធានាធិបតីអ៊ីស្រាអែល បានបញ្ជាក់ថា រូបលោកមិនបានស្ថិតនៅក្នុងបន្ទប់ចរចា ហើយអ៊ីស្រាអែលក៏មិនបានចូលរួមក្នុងការចរចានោះដែរ ដូច្នេះក៏មិនចង់ធ្វើការវិនិច្ឆ័យឲ្យដាច់អហង្ការនោះឡើយ ខណៈពេលដែលកិច្ចប្រឹងប្រែងដើម្បីវិលត្រឡប់ទៅរកការចរចាកំពុងបន្តធ្វើឡើង។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងនាពេលអនាគត ត្រូវតែធានាឲ្យបាននូវការរារាំងអ៊ីរ៉ង់មិនឲ្យទទួលបានសមត្ថភាពនុយក្លេអ៊ែរ និងមិនអាចគំរាមកំហែងដល់សហគមន៍អន្តរជាតិបានឡើយ។
លោក Herzog ក៏បានលើកឡើងជាចុងក្រោយថា ការបិទច្រកសមុទ្រ Hormuz ណាមួយ នឹងស្មើនឹងការគំរាមកំហែង និងជាការជម្រិតទារប្រាក់ពីសហគមន៍អន្តរជាតិ។
សូមជម្រាបដែរថា កាលពីខែមិថុនា អាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នាទីក្រុងអ៊ីស្លាម៉ាបាត» តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្អាកអរិភាពយោធាជាបណ្តោះអាសន្ន។ ប៉ុន្តែ កិច្ចព្រមព្រៀងនេះបានដួលរលំទៅវិញភ្លាមៗ ដោយសារអ៊ីរ៉ង់ចោទអាមេរិកថា មិនបានធ្វើតាមការសន្យា (មិនលើកលែងទណ្ឌកម្មសេដ្ឋកិច្ចឲ្យខ្លួន) ចំណែកអាមេរិកចោទអ៊ីរ៉ង់ថា នៅតែបន្តគាំទ្រក្រុមប្រដាប់អាវុធតំណាង ឲ្យវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ក្នុងជម្លោះដ៏កក្រើកជាមួយអាមេរិក លោក Ghalibaf ថា គ្មានហេតុផលអនុវត្ត MoU បើគ្មានផលចំណេញសម្រាប់អ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


