ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល នឹងជីកប្រឡាយលែងសត្វក្រពើដ៏ច្រើន ព័ទ្ធជុំវិញពន្ធនាគារដាក់អ្នកទោសប៉ាឡេស្ទីន
អ៊ីស្រាអែល បានចាត់វិធានការផ្លូវច្បាប់មួយ ឆ្ពោះទៅការអនុវត្តសំណើដ៏ចម្រូងចម្រាសរបស់រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ដើម្បីជីកប្រឡាយទឹកហ៊ុំព័ទ្ធពន្ធនាគារឃុំឃាំងដែលដាក់អ្នកទោសប៉ាឡេស្ទីន ជាមួយនឹងការលែងសត្វក្រពើដ៏ច្រើន។ នេះបើយោងតាមសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយភាសាអ៊ីស្រាអែល (Hebrew) កាលពីថ្ងៃព្រហស្បតិ៍ ខែកក្កដា ឆ្នាំ២០២៦ ។
សារព័ត៌មាន Channel 7 របស់អ៊ីស្រាអែលឱ្យដឹងថា រដ្ឋមន្ត្រីការពារបរិស្ថាន លោកស្រី Idit Silman បានចុះហត្ថលេខាលើបទបញ្ជាមួយ ក្នុងការចាត់ថ្នាក់ក្រពើជាសត្វព្រៃដែលត្រូវបានគ្រប់គ្រង អនុញ្ញាតឱ្យស្ថាប័នរដ្ឋាភិបាល រួមទាំងសេវាពន្ធនាគារអ៊ីស្រាអែល រក្សាពួកវានៅក្នុងកន្លែងលក្ខខណ្ឌជាក់លាក់។

យ៉ាងណាមិញ ចលនានេះបានលុបបំបាត់ឧបសគ្គផ្លូវច្បាប់ដ៏សំខាន់មួយ ដោយសារពីមុនក្រពើត្រូវបានចាត់ថ្នាក់ជាសត្វព្រៃដែលត្រូវបានការពារ អាចរក្សាទុកបានតែនៅក្នុងសួនសត្វដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។
សារព័ត៌មាន Channel 13 និយាយថា ការផ្លាស់ប្តូរផ្នែកច្បាប់នេះបានធ្វើឡើង បន្ទាប់ពីការជំទាស់របស់អាជ្ញាធរធម្មជាតិ និងឧទ្យានអ៊ីស្រាអែល ចំពោះគម្រោងដែលបានស្នើឡើង ត្រូវបានគេដាក់ឈ្មោះថា «ពន្ធនាគារក្រពើ»។
លោក Ben-Gvir បានបង្ហាញសំណើនេះប្រហែល ៦ខែមុន ដោយអំពាវនាវឱ្យមានពន្ធនាគារដែលមានសន្តិសុខខ្ពស់ ហ៊ុំព័ទ្ធដោយផ្លូវទឹកពោរពេញដោយក្រពើ ដើម្បីរារាំងការប៉ុនប៉ងរត់គេចខ្លួនរបស់អ្នកទោសប៉ាឡេស្ទីន។
យោងតាម Channel 7 ឱ្យដឹងថា សេវាពន្ធនាគារអ៊ីស្រាអែលបានចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃគម្រោងនេះរួចហើយ រួមទាំងការទៅទស្សនាសួនសត្វ ដើម្បីសិក្សាពីតម្រូវការនិងការថែទាំក្រពើ។
មន្ត្រីអ៊ីស្រាអែលជឿជាក់ថា ប្រឡាយដែលពោរពេញដោយក្រពើអាចកាត់បន្ថយការចំណាយលើការការពារ ខណៈជួយពង្រឹងសន្តិសុខពន្ធនាគារ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoពលរដ្ឋអ៊ុយក្រែន ផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងលោក ហ្សេលេនស្គី ជុំវិញការដកតំណែងរដ្ឋមន្ត្រីការពារជាតិ


