កីឡា
ក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឡើងវគ្គពាក់កណ្តាលផ្តាច់ពានរង្វាន់អាស៊ាន SEA V. League ឆ្នាំ ២០២៦ ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល A បន្ទាប់ពីឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត។

ការប្រកួតសន្សំពិន្ទុលើកទី១ កម្ពុជា បានឈ្នះម្ចាស់ផ្ទះ ហ្វីលីពីន ដោយលទ្ធផល ៣-២ និងការប្រកួតសន្សំពិន្ទុលើកទី២ បានចាញ់ ឥណ្ឌូណេស៊ី ៣-០ ហើយក្រុម ឥណ្ឌូណេស៊ី ជាលេខ ១ ពូល A បន្ទាប់ពីឈ្នះ កម្ពុជា ៣-០ និងឈ្នះ ហ្វីលីពីន ៣-០។
ដោយឡែកនៅពូល A សៀម ជាក្រុមលេខ ១ ក្នុងពូល តាមរយៈជ័យជម្នះ ៣-១ លើ វៀតណាម និង ៣-០ លើ មីយ៉ាន់ម៉ា ខណៈ វៀតណាម ជាក្រុមលេខ ២ ពីការឈ្នះ មីយ៉ាន់ម៉ា ៣-០ និងចាញ់ ថៃ ៣-១។

នៅវគ្គពាក់កណ្តាល កម្ពុជា ប៉ះ ថៃ ខណៈ ឥណ្ឌូណេស៊ី ប៉ះ វៀតណាម ដើម្បីរកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ហើយ ក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ត្រូវប្រកួតជាមួយ មីយ៉ាន់ម៉ា ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៥ ហើយក្រុមចាញ់ នឹងទទួលបានលេខ ៦។

កាលពានរង្វាន់ SEA V. League ឆ្នាំ ២០២៥ កម្ពុជា ធ្លាប់បានជួប ថៃ ពីរលើកគឺចាញ់ ៣-០ នៅជុំទី១ ក្នុងជុំទី១ និងចាញ់ ១-៣ ក្នុងជុំទី២។ សូមរម្លឹកដែរថា ជួបគ្នាពីរលើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជា បានឈ្នះ ថៃ ទាំងពីរលើកគឺ ឈ្នះ ៣-២ ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម និងឈ្នះ ៣-២ ទៀតក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា៕

អត្ថបទ៖ វិរបុត្រ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


