ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កិច្ចសហការរវាងមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន គឺជាខែលទប់ស្កាត់ការបំពានក្រមសីលធម៌ និងប៉ះពាល់សន្តិសុខជាតិ
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត ជាពិសេសពាក់ព័ន្ធនឹងប្រធានបទកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។

ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»ដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការស្វែងយល់ពីតម្រូវការ ដើម្បីកិច្ចសហការ រវាងមន្ត្រីនៃមន្ទីរព័ត៌មាន ជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋានខ្លួន ឬអ្នកសារព័ត៌មានឆ្លងកាត់មកពីខេត្តផ្សេងទូទាំងប្រទេស គឺជារឿងសំខាន់ សម្រាប់ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដោយគុណភាពវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធកិច្ចការសន្តិសុខជាតិ។

លោកបានលើកឡើងថា កិច្ចសហការនេះគួរធ្វើឡើងជាប្រចាំ និងតាមគ្រប់លទ្ធភាព ដើម្បីគាំទ្រដល់តម្រូវការសារព័ត៌មាន ក៏ដូចជាផ្តល់ជាគន្លឹះជួយសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មានអាចចុះយកព័ត៌មាន និងសម្ភាសមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរ អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ ជាមួយគ្នានោះ ការផ្តល់ព័ត៌មានទាន់ពេល និងគ្រប់ជ្រុងជ្រោយ នឹងជួយអ្នកសារព័ត៌មានពីការផ្សាយខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្ម ឬបញ្ហាផ្លូវច្បាប់។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសម្របសម្រួលជាមួយមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ដើម្បីបង្កើតទំនាក់ទំនងល្អ និងវប្បធម៌សហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយភាពត្រឹមត្រូវ។ គោលដៅសំខាន់ គឺធានាឱ្យបាននូវការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ មិនប៉ះពាល់ដល់សន្តិសុខជាតិ និងកិត្តិយសបុគ្គល តាមរយៈការរួមគ្នាគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានម៉ឺងម៉ាត់។

លោក ទេព អស្នារិទ្ធបានថ្លែងបញ្ជាក់ដូច្នេះថា «ជាមេរៀនកន្លងមក ក្នុងអំឡុងពេលមានការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូចបានវង្វេងសមរភូមិ ដោយផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។ ការផ្សព្វផ្សាយដោយខ្វះការប្រុងប្រយ័ត្នបែបនេះ វាបានក្លាយជាបន្ទុក និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅវិញ។ ហេតុដូច្នេះ ការរួមគ្នាក្នុងក្របខណ្ឌកិច្ចសហការ និងការសម្របសម្រួលដល់ការអនុវត្តការងារសារព័ត៌មាន មិនត្រឹមតែជាកិច្ចការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាព និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតព្វកិច្ចដ៏ចម្បង សម្រាប់បុព្វហេតុរួមនៃជាតិមាតុភូមិរបស់យើង។»

លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានមកពីគ្រប់ទិសទី ដែលមានបំណងចុះយកព័ត៌មានក្នុងខេត្តបន្ទាយមានជ័យ ដោយលោកសន្យាថានឹងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


