ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធនៅយេម៉ែន ព្រមានកម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ អារ៉ាប៊ីសាអូឌីត
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីចលនាតស៊ូ Ansarullah របស់យេម៉ែន បានប្រកាសថា រាល់ទីតាំងប្រេង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវក្លាយជាគោលដៅនៃការវាយប្រហារដោយមីស៊ីល និងដ្រូន បើអារ៉ាប៊ីសាអូឌីត បើកការឈ្លានពានទ្រង់ទ្រាយធំប្រឆាំងនឹងប្រជាជាតិអារ៉ាប់។ នេះបើយោងតាមសារព័ត៌មាន PressTV ។

លោក Hizam al-Assad សមាជិកការិយាល័យនយោបាយរបស់ចលនា Ansarullah បានចេញការព្រមាននេះ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ថា «របបអារ៉ាប៊ីសាអូឌីត ត្រូវទទួលខុសត្រូវចំពោះផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការឆេះអណ្តូងប្រេង, ខ្សែបញ្ជូនប្រេង, នាវាដឹកប្រេង, រោងចក្រចម្រាញ់ប្រេង, កំពង់ផែនាំចេញប្រេង, ស្ថានីយ, និងរោងចក្រគីមីឥន្ធនៈ ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលប្រជាជនក្នុងស្រុកនឹងត្រូវរងទុក្ខវេទនា ពីអណ្តាតភ្លើងដ៏សន្ធោសន្ធៅ និងផ្សែងខ្មៅហុយទ្រលោម»។
លោកបានបន្ថែមថា ជនជាតិយេម៉ែន ក្រោមព្រះគុណនៃព្រះជាម្ចាស់ នឹងទាមទារសិទ្ធិរបស់ពួកគេមកវិញ បំបែកការឡោមព័ទ្ធដ៏តឹងរឹងដែលបានដាក់លើមាតុភូមិរបស់ពួកគេ និងសងសឹកចំពោះឈាមដ៏បរិសុទ្ធរបស់ជនរងគ្រោះ ក៏ដូចជាដោះស្រាយការឈឺចាប់ដែលបានទ្រាំទ្រអស់រយៈពេល ១១ ឆ្នាំនៃការឈ្លានពាន និងការបិទខ្ទប់។
យ៉ាងណា ភាពតានតឹងបានផ្ទុះឡើងខ្លាំងកាលពីថ្ងៃច័ន្ទ នៅពេលដែលអារ៉ាប៊ីសាអូឌីត បានវាយប្រហារលើព្រលានយន្តហោះអន្តរជាតិ Sana’a ដើម្បីរារាំងយន្តហោះអ៊ីរ៉ង់មួយគ្រឿង មិនឲ្យចុះចតនៅក្នុងរដ្ឋធានីរបស់យេម៉ែន។ យន្តហោះនោះបានដឹកប្រតិភូចលនា Ansarullah ដែលបានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីលាគ្នា និងពិធីបុណ្យសពរបស់មេដឹកនាំកំពូលនៃបដិវត្តន៍អ៊ីស្លាម Ayatollah Seyyed Ali Khamenei។
សកម្មភាពនេះត្រូវបានក្រុមហ៊ូធីចាត់ទុកថា ជាការហែកកិច្ចព្រមព្រៀងសន្តិភាព និងជាការប្រកាសសង្រ្គាមជាថ្មី ទើបពួកគេចេញមុខគំរាមបាញ់មីស៊ីលកម្ទេចប្រភពចំណូលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អារ៉ាប៊ីសាអូឌីត គឺហេដ្ឋារចនាសម្ព័ន្ធប្រេងតែម្តង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
មេដឹកនាំកំពូលអ៊ីរ៉ង់ ៖ អាមេរិក រំលោភកិច្ចព្រមព្រៀង ធ្វើឲ្យហត្ថលេខារបស់ ត្រាំ «គ្មានតម្លៃទាល់តែសោះ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


