ព័ត៌មានជាតិ
វិវាទដីធ្លីរ៉ាំរ៉ៃច្រើនឆ្នាំរបស់ជនជាតិដើមភាគតិច ត្រូវបានដោះស្រាយក្រោយអភិបាលខេត្តមណ្ឌលគិរីអន្តរាគមន៍
ក្តីសង្ឃឹមរបស់ពលរដ្ឋជនជាតិដើមភាគតិចចំនួន ៣គ្រួសារ នៅខេត្តមណ្ឌលគិរី មានពន្លឺ បន្ទាប់ពីទទួលបានការអន្តរាគមន៍ដោយផ្ទាល់ពីលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដើម្បីជួយដោះស្រាយវិវាទដីធ្លីដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ ការអន្តរាគមន៍នេះ ធ្វើឡើងក្រោយពលរដ្ឋបានលើកឡើងពីការលំបាក និងក្តីកង្វល់ពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលជាប្រភពចម្បងសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមការណែនាំរបស់លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រដ្ឋបាលស្រុកអូររាំង បានចុះសម្របសម្រួលដោះស្រាយករណីវិវាទដីធ្លីមួយ ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងពលរដ្ឋចំនួន ៣គ្រួសារ និងបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ។
លោកបន្តថា បន្ទាប់ពីអាជ្ញាធរបានស្តាប់ការបំភ្លឺពីភាគីពាក់ព័ន្ធ និងរៀបចំកិច្ចសម្របសម្រួលទល់មុខគ្នា កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ ភាគីទាំងសងខាងបានទទួលយកដំណោះស្រាយដែលអាជ្ញាធរលើកឡើង និងឯកភាពបញ្ចប់វិវាទដោយសន្តិវិធី តាមរយៈការផ្សះផ្សា ដែលគ្រោងបញ្ចប់នីតិវិធីក្នុងពេលឆាប់ៗខាងមុខ។ អភិបាលស្រុកអូររាំងរូបនេះ បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធនឹងបន្តពន្លឿននីតិវិធីដោះស្រាយឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងស្របតាមច្បាប់ ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក សុវាន់ មិញ អាយុ ៣៨ឆ្នាំ ជាជនជាតិដើមភាគតិចព្នង និងជាតំណាងពលរដ្ឋទាំង ៣គ្រួសារ ដែលមានទីលំនៅក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ ដែលបានយកចិត្តទុកដាក់ចុះស្តាប់បញ្ហាដោយផ្ទាល់ និងស្វែងរកដំណោះស្រាយជូនពួកគេ បន្ទាប់ពីវិវាទនេះបានអូសបន្លាយជាមួយភាគីម្ខាងទៀតអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនទាន់មានដំណោះស្រាយច្បាស់លាស់។
លោកបានបង្ហាញក្តីសង្ឃឹមថា ដំណោះស្រាយដែលអាជ្ញាធរបានសម្របសម្រួល នឹងអាចបញ្ចប់វិវាទនេះដោយជោគជ័យ និងធ្វើឱ្យពលរដ្ឋទាំង៣គ្រួសារ អាចប្រើប្រាស់ដីធ្លីសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតបានដោយសុខដុមរមនា៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


