កីឡា
ពានរង្វាន់ស្វាយរៀងខាប់នារី លើកទី២ រកឃើញក្រុមខ្លាំង ៤ ឡើងវគ្គបន្ត
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស្វាយរៀងខាប់នារី លើកទី២ ឆ្នាំ ២០២៦ បានរកឃើញក្រុម ៤ បានឡើងទៅកាន់វគ្គបន្តហើយ បន្ទាប់ពីបញ្ចប់វគ្គវិលជុំសន្សំពិន្ទុ។

ក្រុមនារី សសយក ស្រុករមាសហែក ឈរលេខ១ក្នុងតារាង បន្ទាប់ពីរកបាន ១៦ ពិន្ទុ ពីការឈ្នះ ៥ ប្រកួត និងស្មើ ១ ប្រកួត ដោយមិនចាញ់សោះ។ ជាមួយគ្នានេះ ក្រុមនារីព្រះខ័នរាជស្វាយរៀង អាយុ ១៦ ឆ្នាំ ក៏មិនស្គាល់ពាក្យចាញ់ដែរ បន្ទាប់ពីឈ្នះ ៥ ប្រកួត និងស្មើ ១ ប្រកួត ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង ដោយសារចាញ់គ្រាប់បាល់។

ក្រុមនារី CRS Sport ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីឈ្នះ ៤ និងចាញ់ ២ រកបាន ១២ ពិន្ទុ ហើយលេខ ៤ បានទៅក្រុមនារី សសយក ស្រុកស្វាយទាប ដែលមាន ៩ ពិន្ទុ ពីលទ្ធផលឈ្នះ ៣ ប្រកួត និងចាញ់ ៣ ប្រកួត។

ក្រុមលំដាប់កំពូលទាំង ៤ បានឡើងទៅប្រកួតវគ្គបន្ត ខណៈមានក្រុម ៣ ក្រុមត្រូវធ្លាក់ត្រឹមវគ្គវិលជុំសន្សំពិន្ទុ។
រូបមន្តនៃការប្រកួតវគ្គបន្ត គឺក្រុមលេខ ៤ សសយក ស្រុកស្វាយទាប ត្រូវប្រកួតជាមួយក្រុមលេខ ៣ CRS SPORT ដើម្បីយកក្រុមឈ្នះឡើងទៅប្រកួតជាមួយក្រុមលេខ ២ គឺ ព្រះខ័នរាជស្វាយរៀងអាយុ ១៦ ឆ្នាំ ហើយក្រុមឈ្នះ ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមក្រុមចំណាត់លេខ ១ គឺសសយក ស្រុករមាសហែក ដើម្បីដណ្តើមជើងឯក៕





-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


