Connect with us

កីឡា

លោក​ ប៉ាល់​ ជីវ័ន ​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​លើក​នេះ​​មាន​ពេលវេលា​តិច​ជាង​កាល​ ឆ្នាំ​២០២៤​

បានផុស

នៅ

លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​បង្វឹក​ជម្រើសជាតិ​កីឡា​តេក្វាន់ដូ ITF​ កម្ពុជា​ថា ​បើ​និយាយ​ពី​ពេល​វេលា​ហ្វឹកហាត់​ត្រៀម​ខ្លួន​នៅ​លើក​នេះ​គឺ​តិច​ជាង​អំឡុង​ការ​ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១០​ នៅ​ឯ​ប្រទេស​ឥណ្ឌា​ ឆ្នាំ​២០២៤​ កន្លង​ទៅ​នោះ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាល់ ជីវ័ន គ្រូ​បង្វឹកជម្រើសជាតិ

គ្រូ​បង្វឹក​ជម្រើសជាតិ​កីឡាតេក្វាន់ដូ​ ITF​ កម្ពុជា​ លោក​ ប៉ាល់​ ជីវ័ន​ បាន​ឲ្យ​ដឹង​ថា​ កាល​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចេញ​ទៅ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១០​ អំឡុង​ឆ្នាំ​២០២៤​ គឺ​មាន​ពេលវេលាបាន​ហ្វឹកហាត់​​យូរ​ជាង​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​ទៅ។​

យ៉ាងណា​នៅលើក​នេះ​មាន​ពេលវេលា​តិច​ជាង​មែន​ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​មាន​ការ​ហ្វឹកហាត់​ច្រើន​ម៉ៅង​ ច្រើន​ពេល​ជាង​មុន​ទៅ​ទៀត​ និង​ប្រកប​ដោយ​ទឹកចិត្ត​មោះមុត​។​ កម្មវិធី​ហ្វឹកហាត់​លើក​នេះ​គឺ​ច្រើន​ម៉ោង​ និង​អាច​និយាយ​ថា​ទ្វេដង​ទៅ​ទៀត។​ ការ​ប្រកួតនៅឥណ្ឌា​​នេះ​គឺ​រឹតតែ​សំខាន់​ក្នុង​ការ​បន្ដ​ដណ្ដើម​មុខមាត់​លើ​ឆាក​អន្តរជាតិ​ផង​ និង​ជា​ការ​បង្ហាញ​សក្កដានុពល​ទៅ​ដល់​សហព័ន្ធ​អន្តរជាតិ​ដើម្បី​ទទួល​អទិភាព​ និង​មាន​ការ​គាំទ្រ​មក​លើ​កម្ពុជា​កាន់​តែ​ខ្លាំង​លើ​​ការ​ស្នើសុំ​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១២​ ឆ្នាំ​២០២៨។​

ក្រុមតេក្វាន់ដូ ITF

បញ្ជាក់​ដែរ​ថា​ ក្រុម​ជម្រើស​ជាតិ​កីឡាតេក្វាន់ដូ​ ITF​ កម្ពុជា​ នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី១១​ នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី​ អំឡុង​ថ្ងៃ​ទី៣​ ដល់​ ៩​ ខែ​សីហា​ ឆ្នាំ​២០២៦ ។​ តាម​ការ​បញ្ជាក់​ទៅលើក​នេះ​មិន​ត្រឹម​តែ​​ចូលរួម​ការ​ប្រកួត​មួយ​មុខ​នោះ​ទេ​សហព័ន្ធ​នឹង​ស្នើសុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី១២​ ឆ្នាំ​២០២៨ ​ទៀត​ផង៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម