កីឡា
ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា តែងតែជាឧបសគ្គដល់ប្រទេសដែលចូលរួមប្រកួតលើឆាកអន្តរជាតិ
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ថាក្រុមជម្រើសជាតិកម្ពុជាគឺតែងតែជាឧបសគ្គដល់បណ្ដាប្រទេសចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ និងមានការតាមដានជានិច្ចរាល់ការចាញ់ឈ្នះពីមួយវគ្គទៅមួយវគ្គនាពេលកន្លងមក។

លោក កែវ រ៉េមី និងសិស្សគុន
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ក្រុមចម្រើសជាតិកម្ពុជាបានធ្លាប់យកមេដាយបានគ្រប់កម្រិតទាំងអស់នៅក្នុងការប្រកួតអន្តរជាតិកន្លងមក។ បណ្ដាប្រទេសផ្សេងៗតែងតែតាមដានចំពោះក្រុមកីឡាករ កីឡាការិនីកម្ពុជា។

រូបភាព Olympic Cambodia
បទពិសោធប្រកួតជាច្រើនឆ្នាំកន្លងមកប្រទេសជួបជាមួយកម្ពុជានៅវគ្គសំខាន់ៗដូចជាមេដាយមាស មេដាយប្រាក់ សំរឹទ្ធ គឺភាគច្រើនជាមួយម្ចាស់ក្បាច់គុនកូរ៉េខាងជើង និងប្រទេសក្បែរៗអ៊ឺរ៉ុប។ បណ្ដាប្រទេសទាំងនោះគឺតែងតែបារម្ភ និងតាមដានជាប់ពីលទ្ធផលប្រកួតរបស់កម្ពុជា ព្រោះជាឧបសគ្គមួយសម្រាប់ប្រទេសគេក្នុងការប្រកួតប្រជែងមេដាយ។
យ៉ាងណាការចេញទៅប្រកួតលើកនេះកម្ពុជាក៏ត្រៀមខ្លួនបានល្អផងដែរ និងបានប្ដេជ្ញាចិត្តបន្តខំប្រឹងប្រែងធ្វើយ៉ាងណាលើកទង់ជាតិខ្មែរលើកឆាកអន្តរជាតិជាថ្មីជូនជាតិមាតុភូមិ។

ក្រុមតេក្វាន់ដូ ITF
បញ្ជាក់ដែរថា ក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា នឹងទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១១ នៅឯប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី៣ ដល់ ៩ ខែកក្កដា ឆ្នាំ២០២៦។ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីសរុប ៣១ រូបរួមទាំងឈុតថ្នាលផងដែរ។ អំឡុងការប្រកួតលើកទី១០ នៅឯប្រទេសឥណ្ឌាកម្ពុជាឈ្នះមេដាយមាស ៣ ប្រាក់១០ សំរឹទ្ធ ១១៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


