ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់នៅឥណ្ឌា ឆក់យកជីវិតមនុស្ស ៤១ ខណៈ ប្រមាណ១០០ បាត់ខ្លួន និងរាប់សែននាក់រងប៉ះពាល់
ស្ថានភាពទឹកជំនន់នៅរដ្ឋ Assam កាន់តែមានសភាពអាក្រក់ទៅៗ ខណៈរដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ពីចំនួនមនុស្ស ៤១នាក់ស្លាប់ នៅថ្ងៃពុធ ដោយមានកងទ័ពអាកាសឥណ្ឌា និងកងទ័ពជួយអាជ្ញាធររដ្ឋក្នុងការជួយសង្គ្រោះ ទោះបីជាមនុស្សជាង ៧២៧ ០០០នាក់ នៅតែរងផលប៉ះពាល់នៅទូទាំង ២៥ស្រុកនៃរដ្ឋភាគឦសាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ។

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋអាសាម (ASDMA) មានអ្នកស្លាប់ចំនួន ១០នាក់ត្រូវបានរាយការណ៍នៅថ្ងៃពុធ កើនដល់ ៤១ នាក់ក្នុងរដ្ឋនេះ។
អភិបាលរដ្ឋ Assam លោក Himanta Biswa Sarma និយាយកាលពីថ្ងៃពុធ ថា មនុស្សជាង ១០០នាក់កំពុងបាត់ខ្លួន ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើងក្នុងរយៈពេល ៣ទៅ ៤ថ្ងៃខាងមុខ។ មនុស្សជាង ៧២៧ ០០០ នាក់នៅទូទាំង ២៥ ស្រុកបានរងផលប៉ះពាល់ដោយទឹកជំនន់។
លោកបន្តថា៖ « យើងមិនដែលឃើញទឹកជំនន់ប្រភេទនេះទេ! យោងតាមការវាយតម្លៃរបស់យើង យើងនឹងចាត់វិធានការសមស្របនាពេលអនាគត»។
មន្ត្រីបន្ថែមថា រដ្ឋាភិបាលរដ្ឋបានបង្កើតជំរំសង្គ្រោះចំនួន ៤៦៩ កន្លែង ហើយមនុស្ស ១៨ ០០០នាក់បានជ្រកកោន នៅទូទាំងស្រុកចំនួន ២៥ ដែលរងគ្រោះដោយទឹកជំនន់។
មិនតែប៉ុណ្ណោះកងទ័ពឥណ្ឌា កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ (SDRF) កងកាំភ្លើង Assam និងសេវាពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយដើម្បីអនុវត្តប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយដ៏ធំមួយនៅទូទាំងស្រុកដែលរងផលប៉ះពាល់៕
ណឺ មិនា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


