Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រី ង្ង្វៀនធីភឿងថាវបើកការជួញដូរនៅផ្សារហ៊ុនឡុងដ៍ ក្នុងអំឡុងពេលទស្សនកិច្ចនៅចក្រភពអង់គ្លេស

បានផុស

នៅ

ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ (Nguyen Thi Phuong Thao) ដែលត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Forbes ថាជាមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍ បានចូលរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃផ្សារហ៊ុនឡុងដ៍ (LSE) ដើម្បីបើកការជួញដូរនៅថ្ងៃពុធ (ថ្ងៃទី ២២ ខែកក្កដា) ដែលនេះសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងរីកចម្រើនរវាងវៀតណាម និងចក្រភពអង់គ្លេស។

លោកស្រីវេជ្ជបណ្ឌិត ថាវ ប្រធានក្រុមហ៊ុន Vietjet និងជាអនុប្រធានអចិន្ត្រៃយ៍នៃធនាគារ HDBank បានចូលរួមក្នុងពិធីបើកសម្ពោធរួមជាមួយលោកស្រី Dame Sue Langley អភិបាលក្រុងឡុងដ៍ និងលោកស្រី Dame Julia Hoggett នាយកប្រតិបត្តិនៃផ្សារហ៊ុនឡុងដ៍ ក្នុងអំឡុងពេលទស្សនកិច្ចនៅស្ថាប័នហិរញ្ញវត្ថុប្រវត្តិសាស្ត្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីពិធីបើកសម្ពោធ សន្ទស្សន៍ភាគហ៊ុន FTSE 100 របស់ចក្រភពអង់គ្លេសបានបញ្ចប់ថ្ងៃជួញដូរដោយកើនឡើង 1.24% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនខែ។

ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី Dame Julia Hoggett បានស្វាគមន៍លោកស្រីវេជ្ជបណ្ឌិត ថាវ និងបានបញ្ជាក់ពីតួនាទីរបស់លោកស្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។

លោកស្រី Hoggett បានមានប្រសាសន៍ថា៖ «នៅឯផ្សារហ៊ុនទីក្រុងឡុងដ៍ យើងពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានជួបជាមួយថ្នាក់ដឹកនាំអាជីវកម្មឆ្នើមៗជាច្រើន។ ហើយយើងពិតជារីករាយណាស់ដែលបានជួបលោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ដែលជាបុគ្គលដ៏ឆ្នើមដែលមានតួនាទីសំខាន់ៗនៅក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច និងជំរុញការតភ្ជាប់ប្រទេសនានា»។ ហើយ លោកស្រី Hoggett បានមានប្រសាសន៍ទៀតថា៖ «តាមរយៈភាពជាអ្នកដឹកនាំរបស់លោកស្រីក្នុងវិស័យធនាគារ អាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ លោកស្រីបានជួយបង្កើតជំហានថ្មីដ៏សំខាន់មួយនៃភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់វៀតណាម ខណៈពេលបន្តពង្រឹងទំនុកចិត្តវិនិយោគិនអន្តរជាតិ»។

លោកស្រី Dame Sue Langley បានមានប្រសាសន៍ថា៖ «កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដ៏រឹងមាំ និងវិស័យហិរញ្ញវត្ថុដែលកំពុងពង្រីកខ្លួនរបស់វៀតណាម បានធ្វើឱ្យប្រទេសវៀតណាមក្លាយជាដៃគូដ៏មានសក្តានុពលតបស់ទីក្រុងឡុងដ៍»។

លោក Langley បានមានប្រសាសន៍ថា៖ «ទីក្រុងឡុងដ៍ផ្តល់ជូននូវដើមទុនសកល ស្តង់ដារអភិបាលកិច្ចរឹងមាំ និងបរិយាកាសបទប្បញ្ញត្តិដែលគួរឱ្យទុកចិត្តសម្រាប់អាជីវកម្មវៀតណាមដែលកំពុងស្វែងរកហិរញ្ញប្បទានអន្តរជាតិ»។ «ខ្ញុំក៏កោតសរសើរយ៉ាងជ្រាលជញជ្រៅចំពោះលោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ ដែលលោកស្រី គឺជាបុគ្គលគំរូដ៏លេចធ្លោម្នាក់នៃភាពជាអ្នកដឹកនាំអាជីវកម្មស្ត្រី ហើយយើងជឿជាក់ថាទំនាក់ទំនងរវាងចក្រភពអង់គ្លេស-វៀតណាមនឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ»។

ដំណើរទស្សនកិច្ចនេះ បានសម្គាល់ការចូលរួមលើកទីពីររបស់លោកវេជ្ជបណ្ឌិត ថាវ ជាមួយផ្សារហ៊ុនទីក្រុងឡុងដ៍ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដោយសហគ្រាសវៀតណាម ដើម្បីពង្រីកខ្លួនចូលទៅកាន់ទីផ្សារមូលធនអន្តរជាតិ និងពង្រីកភាពជាដៃគូវិនិយោគសកល។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយសនៅក្នុងវេទិកាផ្លាស់ប្តូរយោបល់ លោកវេជ្ជបណ្ឌិត ថាវ បានមានប្រសាសន៍ថា សហគមន៍ធុរកិច្ចវៀតណាមកំពុងឈានដល់ដំណាក់កាលថ្មីមួយនៃការធ្វើសមាហរណកម្មអន្តរជាតិដែលជំរុញដោយនវានុវត្តន៍ និងកំណើនប្រកបដោយចីរភាពហើយ។

លោកស្រីបានមានប្រសាសន៍ទៀតថា៖ «យើងមិនត្រឹមតែនាំមកនូវមហិច្ឆតាជំរុញភាពរីកចម្រើនដល់អាជីវកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតផងដែរ តាមរយៈការសម្របខ្លួនទទួលយកវានុវត្តន៍នៅក្នុងយុគសម័យថ្មី ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ»។ «ទីក្រុងឡុងដ៍ជារដ្ឋមួយដែលមានអភិបាលកិច្ចល្អ តម្លាភាព និងគួរឱ្យទុកចិត្ត ដែលទាំងនេះជាគុណតម្លៃដែលយើងបន្តស្វែងរកជាបន្តបន្ទាប់។ យើងជឿជាក់ថាដើមទុននាពេលអនាគតនឹងហូរចូលកាន់តែច្រើនឡើងៗឆ្ពោះទៅរកសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្រុមហ៊ុនដែលមានអភិបាលកិច្ចរឹងមាំ ចក្ខុវិស័យរយៈពេលវែង និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយ ប្រទេសវៀតណាម ក៏កំពុងបង្កើតឱកាសថ្មីៗដើម្បីសម្រេចបាននូវចក្ខុវិស័យនោះ»។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Vietjet, HDBank និង Dragon Capital បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការត្រីភាគី ដែលមានគោលបំណងពង្រីកកិច្ចសហការក្នុងការកៀរគរដើមទុនអន្តរជាតិ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសវៀតណាម។ ពិធីចុះហត្ថលេខានេះ ត្រូវបានចូលរួមជាសាក្សីដោយលោកស្រី Sue Langley និងលោកស្រី Julia Hoggett។

លោក Dominic Scriven ប្រធានក្រុមហ៊ុន Dragon Capital បានស្វាគមន៍ចំពោះវត្តមានកាន់តែកើនឡើងរបស់ក្រុមហ៊ុនវៀតណាមនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ទីក្រុងឡុងដ៍។

លោក Scriven បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Vietnam Enterprise Investments Limited ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនទីក្រុងឡុងដ៍ចាប់តាំងពីឆ្នាំ ២០១៦ ហើយវាជាការវិវឌ្ឍដ៏ល្អឥតខ្ចោះមួយ”។ «យើងពិតជារីករាយយ៉ាងខ្លាំង ដែលបានឃើញក្រុមហ៊ុនវៀតណាមជាច្រើនបាននឹងកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ទីក្រុងឡុងដ៍ និង LSE។ ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍទាំងនេះពេញ»។

ផ្សារហ៊ុនទីក្រុងឡុងដ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨០១ គឺជាផ្សារហ៊ុនមួយក្នុងចំណោមផ្សារហ៊ុនចំណាស់ជាងគេបំផុតរបស់ពិភពលោក ដែលមានក្រុមហ៊ុនជាង ១៧០០ បានចុះបញ្ជី និងមូលធនទីផ្សាររួមបញ្ចូលគ្នាលើសពី ៥,៥ ពាន់ពាន់លានដុល្លារអាមេរិក។ វាក៏ជាទីផ្សារមូលបត្រអន្តរជាតិធំជាងគេបំផុតមួយរបស់ពិភពលោកផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ និងតំណាងក្រុមហ៊ុនឈានមុខគេរបស់វៀតណាមក្នុងវិស័យអាកាសចរណ៍ និងសេវាកម្មហិរញ្ញវត្ថុ រួមទាំង Vietjet និង HDBank ឆ្លុះបញ្ចាំងពីការធ្វើសមាហរណកម្មកាន់តែរីកចម្រើនរបស់វៀតណាមទៅក្នុងទីផ្សារមូលធនសកល និងកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងហិរញ្ញវត្ថុអន្តរជាតិ។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការជើងហោះហើរប្រចាំថ្ងៃរវាងសៀមរាប និងហាណូយ ដោយផ្តល់ជូននូវការតភ្ជាប់ការធ្វើដំណើរដ៏រលូនទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដោយមានការគាំទ្រពីបុគ្គលិកបម្រើការងារដ៏ស្វាហាប់ និងចម្រុះជាតិសាសន៍ ក្រុមហ៊ុនអាកាសចរណ៍នេះ បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ខណៈពេលដែលបន្តចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទំនើប តភ្ជាប់ការធ្វើដំណើរនូវទូទាំងពិភពលោក និងផ្តោតលើសេវាដឹកជញ្ជូនដ៏ប្រសើរសម្រាប់អ្នកដំណើរគ្រប់រូប៕

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម