Connect with us

ព័ត៌មានជាតិ

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ នាំ​យក​អំណោយ​ចែក​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ជាង​៤០ គ្រួសារ ក្នុង​តំបន់​ប្រៈទូណាំ ដែល​ជួប​ការ​ខ្វះខាត បាត់បង់​ការងារ

បានផុស

នៅ

​លោក​អគ្គទីប្រឹក្សា ធុច ដាលីន តំណាង​លោក​ឯកអគ្គរាជទូត អ៊ូ​ក សោភ័ណ នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​នាំ​យក​អំណោយ​របស់​ស្ថានទូត​ជា​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ៤០ គ្រួសារ ក្នុង​តំបន់​ប្រៈ​ទូ​ណាំ សង្កាត់​ធុង​ផៈ​យ៉ា​ថៃ ខណ្ឌ​រ៉ា​ត​ឆៈ​ថេរី រាជធានី​បាងកក ដែល​ជួប​ការ​ខ្វះខាត បាត់បង់​ការងារ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។

ដោយសារតែ​ស្ថានភាព​កូ​វីដ​-១៩ រាតត្បាត​ខ្លាំង ការជួប​ចែក​អំណោយ​មិនបាន​ប្រព្រឹត្តទៅ​បែប​ឧឡារិក និង​កុះករ​ឡើយ គឺ​បាន​ត្រឹម​ជួប​តំណាង​មួយចំនួន​របស់​បងប្អូន​ទាំងនោះ​ប៉ុណ្ណោះ ហើយ​នៅក្នុង​ឳ​កាស​នោះ លោក​អគ្គ​ទី​ប្រឹក្សា​ក៏បាន​ពាំនាំ​ពាក្យសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ឯកអគ្គរាជទូត ជាពិសេស​ពី​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​, លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ របស់​អាជ្ញាធរ​ថៃ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម